ឧត្តមសេនីយ៍ឯកយោធា និងកូនប្រសារស្រីឆេះស្លាប់ក្នុងផ្ទះបុរីនៅខណ្ឌកំបូល (Video Inside)

មន្រ្តីផ្កាយបីយោធាម្នាក់ រួមនិងកូនប្រសារស្រី បានបាត់បង់ជីវិតដោយារគ្រោះអគ្គិភ័យមួយកើតឡើងនៅក្នុង បុរីមួយកន្លែងក្នុងខណ្ឌកំបូល។ ហេតុការណ៍បានកើតឡើងវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅ បុរីគឹមសាន្ដ ភូមិតាកេរ្ដិ៍ សង្កាត់កំបូល ខណ្ឌកំបូល។

លោកឧត្តមសេនីយ៍ឯក ជា សុផល អាយុ៦០ឆ្នាំ នាយករងខុទ្ទកាល័យ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងកូនប្រសារស្រី បានបាត់បង់ជីវិត នៅក្នុង ផ្ទះ ដែលរងនឹងកើតហេតុអគ្គិភ័យនេះ។

សេចក្តីរាយការណ៍ពីសាក្សី បានឳ្យដឹងថាក្នុងពេល ដែលគេ ឃើញពីខាង ក្រៅដែលមានអណ្ដាតភ្លើងឆេះចេញពីក្នុងផ្ទះ លាយលំជាមួយផ្សែងហុយទ្រលោមខ្លាំងនោះ គេ បានឮសម្រែក ម្ចាស់ផ្ទះស្រែករកឲ្យគេជួយ។ ប្រជាពរដ្ឋដែលរស់នៅជិតនោះ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ មកជួយ បាញ់ ពន្លត់ប៉ុន្តែមិនរលត់ និងគេបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចេញរថយន្តមកបាញ់ទឹកពន្លត់។  ជនរងគ្រោះ ទាំង ២នាក់ត្រូវបានគេដឹកយកទៅកាន់មន្ទីរពេទ្យជួយសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានស្លាប់ជាបន្ត បន្ទាប់។

ផ្ទះដែលត្រូវ អគ្គិភ័យលេបត្របាក់នេះ មានទំហំ៥ម៉ែត្រ គុណ១៦ម៉ែត្រ។ សម្ភារៈដែលបានបាត់បង់រួមមាន ម៉ូតូចំនួន៣គ្រឿង ។ ភ្លើងពុំបានឆាបឆេះដល់ផ្ទះអ្នកជិតខាងនោះឡើយ។ មូលហេតុនៃការឆាបឆេះនៅមិនទាន់បានដឹងនៅឡើយ ប៉ុន្តែ កម្លាំងសមត្ថកិច្ចត្រូវគេរាយការណ៍ថា កំពុងតែធ្វើ ការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner