ទំហំពាណិជ្ជកម្មកម្ពុជា និងឥណ្ឌូណេស៊ីធ្លាក់ចុះ១១ភាគរយ (Video Inside)

ក្រសួងពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា និងឥណ្ឌូនេស៊ី បានធ្លាក់ចុះប្រមាណជាង១១ភាគ រយនិងសម្រេចបានតម្លៃប្រមាណជាង៥១៣លានដុល្លារ ក្នុងរយៈពេល១០ខែឆ្នាំនេះ។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលបណ្តាញព័ត៌មាន ទទួលបាននៅ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានសរសេររៀបរាប់ថារវាងពីខែមករា ដល់ខែតុលា ឆ្នាំ២០២១ កម្ពុជាបាននាំចេញទំនិញផ្សេងៗ ដូចជា កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ក្រដាស ក្រដាសកាតុង សម្លៀកបំពាក់ ស្បែកជើង ស្រោមជើង អាលុយមីញ៉ូម និង សម្ភារៈអគ្គិសនីជាដើមទៅប្រទេសឥណ្ឌូណេស៊ី មានតម្លៃ ២៦លាន៣៨ម៉ឺនដុល្លារ។ ចំណែកឥណ្ឌូនេស៊ី បាននាំ ចូលមកកម្ពុជាវិញមានតម្លៃជាង៤៨៧លានដុល្លារ។

ផលិតផលនាំចូលពីឥណ្ឌូណេស៊ីមកកម្ពុជារួមមាន៖ សម្ភារៈ ធ្វើពីថ្មម្នាងសិលា, ស៊ីម៉ង់ត៍ ផលិតផលកុលភាជន៍ ស្បែកជើង ស្រោមជើង សំលៀកបំពាក់, ត្បូងគ្រឿងអលង្កា កាឡៃ, ដែកអាលុយមីញ៉ូម គ្រឿងចក្រកសិកម្ម និងគ្រឿងសង្ហារឹមជាដើម។ យោងតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួនជិត៥៧៨លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទៅ ឥណ្ឌូនេស៊ីជិត ២៩លានដុល្លារ ហើយនាំចូលជិត ៥៤៩លានដុល្លារ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner