៣០ វិច្ឆិកា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. វិមានកីឡដ្ឋានមរតកតេជោ នឹងរៀបចំពិធីសម្ភោធផ្លូវការនៅថ្ងៃទី១៨ ធ្នូ ខាងមុខនេះ ដោយគ្រោងទទួលអ្នកចូលរួម១៥០០០នាក់ – AMS Central

២. គជប៖ លទ្ធផលបឋមអ្នកចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ កើនឡើងជិត១០លាននាក់ ឬ៨៧,៩% ក្រោយបានបើកដំណើរការចុះឈ្មោះអស់រយៈពេល៥០ថ្ងៃ – RFI

៣. គម្រោងសាងសង់ផែកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក១៤,៥ម៉ែត្រ នឹងត្រូវអនុវត្តឡើងនៅដើមឆ្នាំ២០២២ ដោយនឹងអាចប្រតិបត្តិការនៅឆ្នាំ២០២៥ – ថ្មីៗ

៤. ក្រសួងការបរទេសចិន កោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់អាហ្រ្វិកខាងត្បូង សម្រាប់ការចែករំលែកព័ត៌មានទាន់ពេលវេលាស្តីពីវីរុសបំប្លែងថ្មី Omicron – CGTN

៥. នាយកក្រុមហ៊ុន Moderna ព្រមានថា វ៉ាក់សាំងប្រហែលថយចុះប្រសិទ្ធភាព ក្នុងការប្រឆាំងវីរុសបំប្លែងថ្មី Omicron – FT

ads banner