ហោរាសាស្រ្តអាជីពប្រចាំថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលខ្លាំងណាស់ចំពោះផ្នែកហិរញញ្ញវត្ថុ ដូច្នេះសូមចាប់យកឳកាសការងារនានា និងការបណ្តាក់ទុនផងដែរ។ ជៀសវាងធ្វើការងារដែលមិនយល់ច្បាស់ ឬបោះបង់ការងារចាស់មុនទទួលបានការងារថ្មី។ មនុស្សនិន្ទាថ្ងៃនេះមានច្រើន ប៉ុន្តែសូមកុំតបត ដើរចេញ ហើយអនុគ្រោះ។ ពេលវេលាល្អសម្រាប់អ្នកគឺមានពេញមួយថ្ងៃ ដូច្នេះមិនចាំបាច់ព្រួយបារម្ភអ្វីឡើយ អ្នកអាចសម្រេចធ្វើការងារចាំបាច់ ឬរៀបចំពិធីមង្គលនានាបានគ្រប់ពេល។ ថ្ងៃនេះសូមប្រុងប្រយ័ត្នពាក្យសំដីឲ្យបានច្រើនបំផុត ប្រយ័ត្នខាតបង់ដោយសារសំដី។

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកស្ថិតក្នុងសញ្ញាណល្អប្រសើរណាស់ កុំមានភាពស្ទាក់ស្ទើរក្នុងការចាប់យកឳកាសការងារ និងការបណ្តាក់ទុន។ រាសីថ្ងៃនេះមានទំនោរខ្លាំងទៅលើកិច្ចការជាក្រុម។ លោកអ្នកអាចនឹងជួបបញ្ហាប្រទាក់ក្រឡាតិចតួច ប៉ុន្តែសូមកុំបារម្ភ ពីព្រោះមានមនុស្សចាំជួយអ្នកបាន ប៉ុន្តែសូមមានភាពស្មោះត្រង់ជានិច្ច។ ក្រៅពីនេះ លោកអ្នកអាចទទួលបានអំណោយផលក្នុងការយល់ដឹងពីស្ថានការណ៍ និងរកមធ្យោបាយដោះស្រាយបានដោយងាយស្រួល។ ប្រការដែលគួរយកចិត្តទុកដាក់បន្ថែមគឺសុខភាព។

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងជំនួញរបស់អ្នកនឹងសម្រេចផលបានល្អណាស់ ដូច្នេះសូមកុំបារម្ភអ្វីឡើយ។ លោកអ្នកគួរបង្កើនទំនាក់ទំនងបន្ថែម ពិសេសជាមួយសមាជិកក្រុមការងារ ប្រសិនបើអ្នកមិនច្បាស់ក្នុងចិត្តសូមបង្អង់ការសម្រេចចិត្តសិន។ ការបណ្តាក់ទុននានាអាចធ្វើទៅបានដោយគ្មានការរាំងស្ទះទេ ប៉ុន្តែសូមរក្សាភាពស្មោះត្រង់ជានិច្ច លោកអ្នកមិនអាចធ្វើឲ្យមានកំហុសព្រោះបំណងតូចតាចនោះទេ។ ដោយឡែក ប្រសិនបើលោកអ្នកមានបំណងចង់ចាកចេញពីស្ថានភាពចាស់ សូមពឹងអាស្រ័យទៅលើ    ពត៌មាន។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយរលូន និងមានអ្នកគាំទ្រជាច្រើន ប៉ុន្តែតម្រូវឲ្យអ្នកធ្វើការចែករំលែក។ ភោគទ្រព្យថ្ងៃនេះឈរលើឥរិយា បថ និងភាពស្មោះត្រង់របស់អ្នក។ សូមជៀសឲ្យបានបញ្ហារបស់អ្នកដទៃ ហើយជម្លោះគឺត្រូវហាមដាច់ខាត។ ចំពោះអ្នកធ្វើការរដ្ឋ នឹងសម្រេចផលជាទីគាប់ចិត្ត ប៉ុន្តែសូមបន្តធ្វើកិច្ចការបន្ថែម ហើយអត់ធ្មត់។ ត្រូវប្រយ័ត្ននឹងមនុស្សដែលមិនសូវស្គាល់ច្បាស់លាស់ គំនិតយោបល់គេ កំពុងមានសញ្ញាណមិនល្អ។ ក្រៅពីនេះលោកអ្នកទទួលបានអំណោយផលយ៉ាងខ្លាំងលើវិធីសាស្រ្តក្នុងការចរចា និងពិភាក្សា។

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមានអ្នកចាំជួយគាំទ្រជានិច្ច។ ការបណ្តាក់ទុនរកស៊ីនៅថ្ងៃនេះគឺអាចធ្វើបាន ប៉ុន្តែកុំចោលគម្រោងការ និងពិនិត្យតាមដានស្ថានភាព ហើយការជឿទុកចិត្តមនុស្សដោយងាយ គឺមិនគួរធ្វើឡើយ។ សូមរក្សាភាពស្មោះត្រង់ និងត្រូវចេះអោនលំទោន កុំបង្កើតកំហុសដោយការប្រមាទស្ថានការណ៍។ សូមឈរលើគំនិតយោបល់របស់ខ្លួន និងការពារវាដោយវៀងវៃ។ កុំចាញ់ល្បិចមនុស្សដែលមកពីឆ្ងាយ វិធិសាស្រ្តល្អបំផុត គឺត្រូវស្តាប់ហើយពិចារណាមុនពេលមានប្រតិកម្ម ឬសម្រេចចិត្តលើ។

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ សូមមានចិត្តរឹងមាំ ស្វាហាប់ ដើម្បីដោះស្រាយបញ្ហាដែលនឹងអាចកើតមានឡើងពីមនុស្សដែលកំពុងមើលបំណាំអ្នក។ គួរបើកចិត្តស្រលាញ់រាប់អានមនុស្សនៅជុំវិញខ្លួន។​ អ្នកអាចសុំជំនួយពីមនុស្សដែលនៅជុំវិញខ្លួនបាន ប៉ុន្តែសូមមានភាពឆ្លាតវៃ។ ថ្ងៃនេះ លោកអ្នកអាចស្នើសុំយោបល់ ឬជំនួយបាន ប៉ុន្តែភាពជោគជ័យពឹងផ្អែកលើបទពិសោធន៍ក្នុងការគ្រប់គ្រងស្ថានការណ៍ និងការប្រញាប់ប្រញាលដោះស្រាយបញ្ហាឲ្យបានទាន់ពេល។

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លាភសំណាងរបស់អ្នកនឹងមកតាមមនុស្ស   ជាទីស្រលាញ់ក្នុងគ្រួសារ។ លោកអ្នកមានសញ្ញាណនឹងទទួលដំណឹងដ៏រីករាយផងដែរ។ ថ្ងៃនេះអ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាង មានមនុស្សជាច្រើនអបអរ និងជួយទំនុកបម្រុងជាច្រើន។ កិច្ចការងារនានានឹងអាចសម្រេចផលទាំងអស់ ដូច្នេះសូមកុំបង្អង់ ឬខ្លាចរអាឲ្យសោះ។ ពិសេស ប្រសិនបើអ្នកមានលទ្ធភាពក្នុងការបង្កើតការងារថ្មី ពង្រីកទំហំការងារ ឬបោះទុនលើកិច្ចការ នោះជាការល្អប្រសើរណាស់។

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ល្អប្រសើរណាស់។​ ប៉ុន្តែប្រសិនបើអ្នកធ្វើអ្វីមួយ ត្រូវធ្វើឲ្យចប់ចុងចប់ដើម និងមិនត្រូវចាប់យកការងារច្រើនក្នុងពេលតែមួយនោះទេ។ សូមរក្សាគំលាតពីមនុស្សជាច្រើន ហើយរស់នៅដោយស្ងប់ស្ងៀម ។ លោកអ្នកកំពុងមានសញ្ញាណនៃការចាញ់បោកគេ ដូច្នេះ​ទោះជាអ្នកក៏ដោយ ក៏មិនគួរជឿទុកចិត្តពេកដែរក្នុងថ្ងៃនេះ។ ក្រៅពីផលអវិជ្ជមានតិចតួច លោកអ្នកទទួលបានអំណោយផលក្នុងការមើលយល់ស្ថានការណ៍បានយ៉ាងលឿន ហើយមានលទ្ធភាពដោះស្រាយ។

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចឈ្នះផលរំខាន និងរឿងអាក្រក់ទាំងពួង​ ដូច្នេះសូមកុំបារម្ភលាភសំណាង និងប្រាក់កាក់ហូរចូលមិនដាច់នោះទេ។ ការងារ   បណ្តាក់ទុន និងគម្រោងថ្មី គួរបន្ថែមល្បឿនពីព្រោះការងារនោះនឹងទទួលបានជោគជ័យ និងផលដ៏ប្រសើរណាស់។ ថ្ងៃនេះមានអំណោយផលខ្លាំងចំពោះលោកអ្នកដែលាមានអាជីពទាក់ទងនឹងការលក់ចេញ ទិញចូលចលន និងអចលនទ្រព្យ ដោយកំរិតនៃការចំណេញឡើងខ្ពស់ណាស់។ ទោះយ៉ាងនេះក្តី ក៏សូមប្រយ័ត្នប្រយែងចំពោះការធ្វើដំណើរជិតឆ្ងាយ។

ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ កិច្ចការងាររកស៊ីជួញដូរ អាចសម្រេចផលបានជោគជ័យយ៉ាងត្រចេះត្រចង់ ចូរកុំភ្លេចចាប់យកឳកាសថ្មីដែលកំពុងតែឈានមកដល់។ ប៉ុន្តែសូមគិតគូរពីហិរញ្ញវត្ថុផង កុំទាន់ចំណាយប្រាក់លើអចលនវត្ថុ។ សម្រាប់អ្នកធ្វើការដ្ឋការ និងឯកជន ដំណឹងល្អអំពីការងារ និងតួនាទីនឹងកើតឡើងចំពោះអ្នក។ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងធ្វើ ចូរកុំត្រាំត្រែង អ្នកអាចផ្លាស់ប្តូរការងារបាន ហើយភាពជោគជ័យនឹងកើតឡើងផងដែរ ដូច្នេះគ្មានហេតុផលអ្វីនឹងរងចាំបន្តទៀតនោះទេ។ ដោយឡែក ប្រសិនបើអ្នកចង់បានផលបន្ថែមសូមសំឡឹងមើលឪកាសដែលមាននៅឧត្តរ។

ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់ ងងឹតងងល់ណាស់ ប៉ុន្តៃទោះបីយ៉ាងនេះក្តី រឿងរ៉ាវជាច្រើនពឹងផ្អែកលើអ្នក។ សូមកុំរៀបចំគម្រោងពិសេស ឬសំខាន់ឡើយ ធ្វើការងារដែលកំពុងមាននៅក្នុងដៃ ហើយកុំបាក់ទឹកចិត្តប្រសិនបើមិនអាចទទួលបានលទ្ធផលនៅក្នុងថ្ងៃនេះ។ សូមប្រាស្រ័យទាក់ទងនឹងមនុស្សដែលអ្នកជឿទុកចិត្តបានហើយ ការពិភាក្សាជាមួយមនុស្សថ្មី មិនបានផលទេ។ ក្រៅពីនេះសូមប្រុងប្រយ័ត្ន កំហុសដែលអាចកើតឡើង ព្រោះអារម្មណ៍ទន់ជ្រាយរបស់អ្នកក្នុងពេលនេះ។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកកំពុងរវល់ខ្លាំងក្នុងការងារ និងមុខរបរ ដូច្នេះគ្មានពេលវេលាសម្រាប់អ្នកជុំវិញខ្លួនទេ ប៉ុន្តែសូមព្យាយាមរកពេលដើម្បីទំនាក់ទំនងខាងក្រៅ ព្រោះពួកគេនឹងជួយដល់អ្នកឲ្យបានផលកាន់តែប្រសើរ។ ភាពលំបាករបស់អ្នកក្នុងថ្ងៃនេះ គឺអាចជួយបានប្រសិនបើអ្នកចេះអត់ធ្មត់ និងអធ្យាស្រ័យ។ សម្រាប់ការងារ និងអាជីពនានា តម្រូវឲ្យអ្នកប្រឹងប្រែងខ្លាំងជាងសព្វដង ទើបអាចសម្រេចផលបានប្រសើរ ពីព្រោះលោកអ្នកកំពុងមានដៃគូប្រជែងច្រើនណាស់ក្នុងពេលនេះ។ ក្រៅពីនេះសូមរក្សាភាពស្ងប់ស្ងៀម ហើយបំពេញកាតព្វកិច្ចឲ្យបានល្អ។

ចំណាំៈ ឆ្នាំទាំង៥ ឆ្លូវ ខាល មមី ​វក រកា រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះទ្រព្យសម្បតិ្ត ភាពរលូនក្នុងការងារ និងសេចក្តីសុខដើរទន្ទឹមគ្នា។   

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner