អប្សរាព្រឹកនេះ ១ ធ្នូ ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

C3    ក្រសួងធនធានទឹក បញ្ជាក់ថា ចាប់ពីថ្ងៃទី១-៧ ខែធ្នូ, ឆ្នំា២០២១ ខេត្តមួយចំនួនរបស់កម្ពុជា នឹងមានសីតុណ្ហភាពធ្លាក់ចុះដល់១៥អង្សាសេ  ៕…អ្នកនាងរ័ត្ន ចរិយា…

BT1  សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបសវនការ ជាមួយនាយករដ្ឋមន្រ្តីឡាវ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក គ្រី សម្បត្តិ + កាត់ត អាន លោក ប៊ុនហុក)

L0    សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២ធ្នូនេះ ៕ …អានផ្ទាល់…

L1    សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ដល់កូនខ្មែរគ្រប់រូប ត្រូវចេះស្រឡាញ់ ថែរក្សាការពារសម្បត្តិបេតិកភណ្ឌរបស់ជាតិ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក ស៊ូ វណ្ណលុក + អាន អ្នកនាង ដាលិន កន្និកា)

C6  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតិអោយឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ៕…អានផ្ទាល់ (ដោយ៖អ៊ិត រ៉ាវុធ)

C5    រដ្ឋមន្ត្រីក្រសួងផែនការ អនុញ្ញាតអោយលោកស្រី  អាលីសា ឆាគ័រ (Alissar Chaker) តំណាងប្រចាំប្រទេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា ដែលទទួលបានការតែងតាំងថ្មីជាផ្លូវការ ជួបសម្តែងការគួរសម និងពិភាក្សាការងារ៕ …អានផ្ទាល់(ដោយ៖អ៊ិត រ៉ាវុធ)

C1    រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបពិភ្សាការងារ ជាមួយនាយិកាធនាគារពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកភាគខាងកើត  ៕…អ្នកនាងរ័ត្ន ចរិយា…(ដោយ៖ក្រសួងកសិកម្ម)ឃ្លីប…រដ្ឋមន្ត្រី

SB1  នាយករដ្ឋមន្រ្តីឡាវ អរគុណកម្ពុជា ដែលបានផ្តល់ជំនួយថវិកា សម្ភារៈបរិក្ខារទេព្យ ប្រយុទ្ធប្រឆំាង​ជំងឺកូវីដ-១៩ ដល់ប្រទេសឡាវ ជាបន្តបន្ទាប់ ៕ …ឃ្លីប… ( អត្ថបទ ៖លោក  ថេត វិចិត្រ   រូបភាព កាត់ត ៖លោក  ហេង សម្បត្តិ សម្លេង ៖ អ្នកនាង រ័ត្ន ចរិយា)

SB2  ប្រជាពលរដ្ឋកម្ពុជា នឹងកាត់បន្ថយបាន ការបញ្ជូនអ្នកជំងឺមហារីក ទៅព្យាបាលនៅក្រៅប្រទេស ខណៈដែលនៅរាជធានីភ្នំពេញ មានមន្ទីរពេទ្យព្យាបាលមហារីក បំពាក់ដោយឧបករណ៍ទំនើប ជាមួយក្រុមគ្រូពេទ្យជំនាញ ៕ …ឃ្លីប… (អត្ថបទ លោក ថេត វិចិត្រ + រូបភាព កាត់ត លោក  ហេង សម្បត្តិ សម្លេង + អ្នកនាង រ័ត្ន ចរិយា)

វគ្គទី២៖

L2    រដ្ឋបាលខណ្ឌចំការមន បង្ហាញពីគម្រោង ចំនួន១១០គម្រោង ខណៈសង្កាត់ទាំង៥ មានចំនួន ២១០គម្រោង ដែលត្រូវដាក់ស្នើសុំ ការគាំទ្រ សម្រាប់អនុវត្ត ឆ្នាំ២០២២ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក ស៊ូ វណ្ណលុក + អាន អ្នកនាង ដាលិន កន្និកា)

BT2  ជនចាស់ជរា ក្នុងសមាគមមនុស្សចាស់ ខណ្ឌពោធិ៍សែនជ័យ ទទួលបានភាពកក់ក្តៅ និងការលើកទឹកចិត្ត ក្នុងទិវាមនុស្សចាស់ នៅកម្ពុជា ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក គ្រី សម្បត្តិ + អាន អ្នកនាង ដាលិន កន្និកា)

BH7  អតីតថ្នាក់ដឹកនាំមូលដ្ឋាន នៃអតីត CNRP ក្នុងក្រុងកំពង់ចាម សុំចូលរួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក លីពៅ)

BH6  ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះពិនិត្យការអនុវត្ត ចលនាប្រឡងប្រណាំង ទាំង៥ខ្លឹមសារ នៅកងវរសេនាតូចលេខ១ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត អាន លោក ប៊ុនហុក)

C2    កិច្ចប្រជុំស្តីពីការរៀបចំបង្កើតក្រុមការងា ដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង   និងអាហារូបត្ថម្ភ ខេត្តតាកែវ ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…(ដោយ៖ទីស្តីការគណរដ្ឋមន្ត្រី) តំណាងឧប,នាយករដ្ឋមន្ត្រី

N07  អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃបញ្ចប់នៃការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឆ្នាំ២០២១, ផុតថ្ងៃនេះ ម្ចាស់យានយន្តនៅតែអាចបង់ពន្ធបាន តែត្រូវបង់ពន្ធបន្ថែមគុណនឹងពីរ៕ឃ្លីប(វេបសាយយ)(សម្រួលអត្ថបទ អាន កាត់ត សុខ ណេត)

C4    គណៈបញ្ញាការកងឯកភាពខេត្តបន្ទាយមានជ័យ  ចុះពិនិត្យតំបន់ព្រៃលិចទឹក ក្នុងភូមិសាស្ត្រខេត្ត៕  …អានផ្ទាល់ (ដោយ៖ឃិន គន្ធា)

វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ

G3    តៃវ៉ាន់​នឹង​​ពង្រឹង​ទំនាក់ទំនង​នឹង​​ប្រទេស​អឺរ៉ុប​ខាង​កើត ស្រប​ពេល​ចិន​មិន​សប្បាយ​ចិត្ត​នឹង​​លីទុយអានី៕…អានផ្ទាល់

G1    ជប៉ុន​រឹត​បន្តឹង​ព្រំដែន​សម្រាប់​អ្នក​ដំណើរ​ចំណូលថ្មី​​​​ ក្រោយ​មាន​ក្ដី​បារម្ភ​លើ​វ៉ារ្យង់​អូមីក្រុង៕…អានផ្ទាល់

G2    ខណៈ​ពេល​កំណើន​ប្រជាជន​​ឥណ្ឌា​មាន​ការ​ថយ​ចុះ វិធានការ​​ទប់ស្កាត់​ការ​មាន​​កូន​ច្រើន​ដូច​នៅ​​ចិន​​​រង​​ការ​​ចោទ​​ជា​​សំណួរ​​៕…អានផ្ទាល់

G4    សិង្ហបុរី ​ម៉ាឡេស៊ី​សន្យា​បន្ត​បើក​ព្រំដែន​​ទៀត ទោះ​បី​​ពិភពលោក​កំពុង​បារម្ភ​ពី​វ៉ារ្យង់​អូមីក្រុង​ក៏​ដោយ ៕…អានផ្ទាល់

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R102        ហេតុអ្វីបានពិភពលោកកោតសរសើរម្រេចកំពត?

ម្រេចកំពតទទួលបានការទទួលស្គាល់នៅលើពិភពលោក និង ទទួលបានពានរង្វាន់ជាច្រើនថាម្រេចឆ្ងាញ់។ តើកត្តាអ្វីដែលធ្វើអោយម្រេចនៅក្នុងទឹកដីជាប់សមុទ្រកម្ពុជាមានលក្ខណ:ពិសេសបែបនេះ ជាបន្តសូមទស្សនាបទយកការណ៍ដែលរៀបចំដោយលោករៀម ចំរើន?ឃ្លីប

ហោរាសាស្រ្តអាជីពប្រចាំថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១៕…អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner