គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបិទបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត : ប្រជាពលរដ្ឋជាង ៤៤ម៉ឺននាក់ទៅចុះឈ្មោះបោះឆ្នោតថ្មី

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ រយៈ ពេល ៥០ថ្ងៃ ត្រូវបានបិទបញ្ចប់ហើយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដោយបានប្រព្រឹត្តទៅដោយរលូនមិនមានបញ្ហាអ្វីកើតឡើងនោះទេ។ ក្នុងរយៈពេល ៥០ថ្ងៃ គឺមានប្រជាពលរដ្ឋជាង ៤៤ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី និងលុបឈ្មោះចេញពីបញ្ជីមានចំនួនជាង ២២ម៉ឺននាក់។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯកឧត្តម សោម សូរីដា បានថ្លែងនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកានេះថា រយៈពេល ៥០ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ គឺមានប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មីមានចំនួន ៤៤៩.៦៩០នាក់ , ប្រជាពលរដ្ឋដែលបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ២២២.៤៣៥នាក់ , អ្នកដែលបានកែតម្រូវឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោតសរុបមានចំនួន ១៨៧.៣២៣នាក់ , ប្រជាពលរដ្ឋដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១៤៧.៩០៦នាក់។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner