អាជ្ញាធរខេត្តបាត់ដំបងនិងអន្តរក្រសួងពាក់ព័ន្ធដឹកនាំសមត្ថកិច្ចនិងមន្ត្រីជំនាញចុះពិនិត្យមើលដឺព្រៃលិចទឹកតំបន់៣ ដែលត្រូវបានទន្ទ្រាននិងបំផ្លាញកាន់កាប់ នៅក្នុងភូមិសាស្ត្រ ឃុំពាមឯកនៃស្រុកឯកភ្នំ (មានវីដេអូ)

ក្រោយពីមានកិច្ចប្រជុំបន្ទាន់ជាបន្តបន្ទាប់រវាងអាជ្ញាធរ នៃ រដ្ឋបាលខេត្តបាត់ដំបង ជាមួយនឹងថ្នាក់ដឹកក្រសួង ជាពិសេសជាមួយឯកឧត្តមឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ តាម រយៈប្រព័ន្ធបញ្ជូនរូបភាពZoom។ និងកិច្ចប្រជុំផ្ទាល់មុខជាមួយនិងមន្ត្រីជំនាញអន្តរក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទដឹកនាំដោយឯកឧត្តម ប៉ែន សុផលរដ្ឋលេខាធិការ ឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការនិងវត្តមានរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង រួមនិងថ្នាក់ដឹកនាំស្ថាប័នមន្ទីរអង្គភាព កងកម្លាំង ចំណុះរដ្ឋបាលខេត្តនិងក្រោយពីបញ្ចប់នូវកិច្ចប្រជុំរបស់ខ្លួន កាលពីព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១ក្រុមការងារនៃថ្នាក់ខេត្តនិងអន្តរក្រសួងក៏បានចុះទៅពិនិត្យមើលដែនដីព្រៃលិចទឹកក្នុងតំបន់៣ ក្នុងដែនភូមិសាស្ត្រឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលត្រូវបានទទួលរងនូវការកាប់ទន្រ្ទានដីព្រៃលិចទឹក ក្នុងតំបន់ហាមឃាត់ ដើម្បីវាទយកដីព្រៃហាមឃាត់កាន់កាប់ដោយខុសច្បាប់ ពីសំណាក់ជនខិលខូច ជនអគតិ កន្លងមក។

       តាមរបាយការណ៍គូសបញ្ជាក់នៅក្នុងកិច្ចប្រជុំតាមរយៈរូបភាពបញ្ចាំងស្លាយ បានបង្ហាញឲ្យដឹងថា៖ចំនួនផ្ទៃដីតំបន់៣ដែលត្រូវបានទន្រ្ទាមកាន់កាប់និងកំពុងតែបំផ្លាញព្រៃលិចទឹក ក្នុងភូមិសាស្ត្ររបស់ខេត្តបាត់ដំបង នៃស្រុកទាំង៤ ជាប់តំបន់បឹងទន្លេសាប គឺមានៈស្រុមោងឫស្សី,ថ្មគោល, ឯកភ្នំ និងស្រុកសង្កែ ក្នុងនោះ៖ ស្រុកមោងឫស្សី មានចំនួន ៥ឃុំ ស្មើនឹង១១ទីតាំង មានផ្ទៃដីសរុបចំនួន២.២១៤,៧ហិកតា។ស្រុកសង្កែ មានចំនួន៤ឃុំ ស្មើនឹង៤ទីតាំង មានផ្ទៃដីសរុប ៦.១១៤,៥ហិកតា។ស្រុកឯកភ្នំ មានចំនួន ៤ឃុំ ស្មើនឹង៤ទីតាំង មានទំហំផ្ទៃដីសរុបចំនួន ៣.០៥៣,២ហិកតា។និងស្រុកថ្មគោល មានចំនួន ៤ឃុំស្មើ៤ទីតាំង និង មានទំហំផ្ទៃដីសរុបចំនួន ៨៣៨,៦ហិកតា។ ផ្ទៃដីសរុបនៅទូទាំងភូមិសាស្ត្រនៃស្រុកទាំង៤ក្នុងខេត្ត គឺមានចំនួនសរុប២៩ទីតាំង និងចំនួនទំហំផ្ទៃដីសរុប ប្រមាណ ១២.២២១ហិកតា។

       សូមបញ្ជាក់ថា៖ ថ្មីៗនេះកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះប្រតិបត្តិការចាប់ខ្លួនមនុស្ស៨នាក់ ដែលបានពាក់ព័ន្ធទៅនិងករណីជាក់ស្តែង ក្នុងការរំលោភយកកាន់កាប់យកដីព្រៃលិចទឹកក្នុងដែនតំបន់៣មួយកន្លែងដែល  បានធ្វើឡើង នៅ ថ្ងៃទី ២៩  ខែ វិ ច្ឆិកា   ស្ថិតនៅក្នុងចំណុចអូរកំបុតស្ថិតក្នុងភូមិព្រែកឆ្តោ  ឃុំពាមឯកស្រុកឯកភ្នំ  ខេត្តបាត់ដំបង  ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៨ នាក់  រួមនិងវត្ថុតាងមួយចំនួន ហើយក្នុងនោះក៏មានអនីតិជនម្នាក់អាយុ១៤ឆ្នាំ ត្រូវបានធ្វើការអប់រំនិងដោះលែងឲ្យលប់ទៅផ្ទះ វិញផងដែរ។

      ការរចុះអនុវត្តនូវវិធានការក្តៅ នៅក្នុងតំបន់ដីព្រៃលិចទឹក ក្នុងតំបន់៣ ដែលជាតំបន់ហាមឃាត់ដាច់ខាត ហើយត្រូវបានទទួលរងពីការកាប់បំផ្លាញវាទទីយកដីព្រៃលិចទឹក កាន់កាប់ដោយខុសច្បាប់ពីក្រុមមនុស្សអគតិ និងជនខិលខូចកន្លងមក បានបង្កនូវភាពវិនាសកម្មរលាយហិនហោចព្រៃលិចទឹកក្នុងដែនភូមិសាស្ត្រហាឃាត់ ថែមទាំងបានបង្កនូវភាពរេចរិលមច្ឆជាតិ និងជីវចម្រុះត្រីពូជពងកូននិងសត្វស្លាបជាច្រើនទៀតស្ទើរតែផុតពូជ។

     ហើយការចុះអនុវត្តបទបញ្ជាបន្ទាន់នេះ គឺ៖ធ្វើឡើងនិងបន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២១ថ្មីៗនេះដោយសម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងអភិបាលខេត្ត ដែលមានភូមិសាស្ត្រនៅជាប់និងបឹងទន្លេសាប ត្រូវតែចាត់វិធានការបន្ទាន់និងម៉ឺងម៉ាត់ក្នុងភាពសកម្ម ដើម្បីចុះធ្វើការទប់ស្កាត់និងចុះបង្រ្កាបជាបន្ទាន់ ចំពោះសកម្មភាពនៃការកាប់បំផ្លាញដីព្រៃលិចទឹក នៅក្នុងតំបន់ហាមឃាត់ដោយច្បាប់គឺដីព្រៃលិចទឹកនៅក្នុងតំបន់៣ ដែលត្រូវបានជនខិលខូចវាទទីយកដីព្រៃទាំងនោះកាន់កាប់ដោយខុសច្បាប់កន្លងមក ឲ្យបានមុនរដូវទឹកសម្រកនឹងត្រូវធ្វើការរឹបអូសយកដីព្រៃលិចទឹកទាំងនោះមកវិញទាំងអស់។ទោះបីដីទាំងនោះជាប់ពាក់ព័ន្ធឬមានការឃុបឃិតអាងខ្នងការពារដោយមន្ត្រីខិលខូច ឬជនអគតិមានបុណ្យស័ក្តិអំណាចអ្វីក៏ដោយ ត្រូវតែរឹបអូសយកដីព្រៃទាំងនោះមកវិញនិងបន្តចុះធ្វើការស្រាវជ្រាវរកមេក្លោងទាំងនោះ ដើម្បីមានវិធានការអនុវត្ត និងចំណាត់ការផ្លូវច្បាប់។

      ក្នុងកិច្ចប្រជុំជាមួយអន្តរក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ទាំងរដ្ឋបាលខេត្ត ទាំងអាជ្ញាធរដែនដីពាក់ព័ន្ធ ទាំងអន្តរស្ថាប័ន មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និង កងកម្លាំងសមត្ថកិច្ចជំនាញ បានប្តេជ្ញាក្នុងការគោរពនិងអនុវត្តនូវបទបញ្ជារបស់ប្រមុខ នៃរាជរដ្ឋាភិបាលខាងលើ ដើម្បីឆ្លើយតបនូវស្មារតីនៃបទបញ្ជាដែលបានដាក់ចេញនេះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner