និស្សិតកម្ពុជា ចំនួន ១៩៨នាក់ ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុងហូជីមិញ បានទទួលស្បៀងអាហារពីស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ដោយទទួលបានការចូលរួមពីពាណិជ្ជករវៀតណាម បាននាំយកអំណោយជាស្បៀងអាហារទៅចែកជូននិស្សិតកម្ពុជា ចំនួន ១៩៨ នាក់ ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុងហូជីមិញ ក្នុងបរិបទនៃការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលពុំទាន់ថមថយនៅឡើយ ក្នុងនោះរួមមាន អង្ករ, ទឺកត្រី, ទឹកស៊ីអ៊ី, ប្រេងឆា, មីម្នាក់មួយកេះ, ត្រីខកំប៉ុង, ស្ករស, ទឹកដោះគោស្រស់ និងសាប៊ូកក់សក់៕ ដោយ/សួង ពិសដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner