អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៦៣លាន៥ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន២៣ម៉ឺននាក់ និងជាសះស្បើយ២៣៧លាន៥២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៦៣លាន៥ម៉ឺន៥ពាន់៤០៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន២៣ម៉ឺន៣ពាន់១៤៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៣៧លាន៥២ម៉ឺន៩ពាន់៦៨៣នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៩លាន៤២ម៉ឺន៨ពាន់៩១៣នាក់ ស្លាប់ចំនួន៨០ម៉ឺន៣ពាន់៤៥នាក់ និងជាសះស្បើយចំនួន៣៩លាន២០ម៉ឺន៥ពាន់៩០២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៥៩ម៉ឺន៥ពាន់៥៧៣នាក់ ស្លាប់៤៦ម៉ឺន៩ពាន់៥៦នាក់ និងជាសះស្បើយ៣៤លាន១ម៉ឺន៨ពាន់២៩៩នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន៩ម៉ឺន៤ពាន់៤៥៩នាក់ ស្លាប់ចំនួន៦១ម៉ឺន៤ពាន់៧៥៤នាក់ និងជាសះស្បើយ២១លាន៣២ម៉ឺន១ពាន់៦៣១នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner