អតីតថ្នាក់ដឹកនាំមូលដ្ឋាននៃអតីតCNRP ក្នុងក្រុងកំពង់ចាម សុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

ខេត្ដកំពង់ចាម៖ ដោយមើលឃើញពីគោលនយោបាយដឹកនាំដ៏ត្រឹម ឈរលើប្រយោជន៍ជាតិ និងប្រជាជន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដោយភាពវ័យឆ្លាត ប្រកបដោយព្រហ្មវិហារធម៌ និងគុណធម៌ របស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលកំពង់ចាម ធ្វើឱ្យអតីតថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃអតីតCNRP បានសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់ ។ 

ជាក់ស្តែង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ប្រធានគណបក្សខេត្ត អញ្ជើញជួបស្វាគមន៍ និងសំណេះសំណាលជាមួយបងប្អូនដែលជាអតីតថ្នាក់ដឹកនាំមូលដ្ឋានសង្កាត់ នៃអតីតCNRP ចំនួន៥ រូប ដឹកនាំដោយឯកឧត្តម ខាត់ កុសល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងកំពង់ចាម ដែលពួកគាត់បានភ្ញាក់រលឹកមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈគណបក្សខេត្តកំពង់ចាម ។ ជំនួបខាងលើក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការ រួមនឹងឯកឧត្តមសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍មួយចំនួនទៀត ដែលធ្វើឡើងនៅទីស្នាក់ការគណបក្សខេត្ត ។

គួរបញ្ជាក់ថា ក្នុងចំណោមសមាសភាពអ្នកទាំង៥ រូបខាងលើ ដែលមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន: 

 ១,លោក កែវ គឹមឆាន អតីតជាចៅសង្លាត់រងទី២ សង្កាត់កំពង់ចាម និងជាអតីតប្រធានបក្ស អតីតCNRP សង្កាត់កំពង់ចាម ។ 

 ២, លោក រាម ថន ជាអតីតបេក្ខជនពេញសិទ្ធ សង្កាត់កំពង់ចាម ។

 ៣, លោកហាវ ប៊ុនធឿន ជាអតីតបេក្ខជនពេញសិទ្ធ សង្កាត់កំពង់ចាម ។

 ៤, លោកសំ ម៉េង ជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ អតីតCNRP ។

 ៥, កញ្ញាកែវ ចរិយា ជាអតីតប្រធានយុវជន អតីតCNRP សង្កាត់កំពង់ចាម ៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner