កម្ពុជានាំចេញផ្លែចេកស្រស់ជិត ៤០ម៉ឺនតោនកើន ឡើងជាង ៣០ភាគរយ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១

យោងតាមក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ បានអោយដឹងថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញ ផ្លែចេកស្រស់ បានចំនួនជិត ៤០ម៉ឺនតោន កើនឡើងជាង ៣១% ដោយបាននាំចេញទៅកាន់ទីផ្សារធំៗចំនួន ៤ ក្នុងនោះរួមមានប្រទេសចិន, ប្រទេសវៀតណា,ប្រទេសជប៉ុន និងប្រទេសសិង្ហបុរី។
លោកឧកញ៉ា ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture Co., Ltd បានអោយដឹងថា ដែលវិនិយោគ

លើចម្ការចេកនៅខេត្តកំពត បានថ្លែងឲ្យដឹងថា ទាក់ទងទីផ្សារនាំចេញ ចេកអំបូងលឿង គឺជាដំណាំវិលជុំមិនប្រកាន់រដូវ អាច ធ្វើឲ្យយើងទទួលផល និងនាំចេញជាបន្តបន្ទាប់ ក្នុងនោះក្រៅពីទីផ្សារនាំចេញខាងលើ យើងរំពឹងថា ផ្លែចេកស្រស់ របស់កម្ពុជា នឹងអាចនាំចេញទៅកាន់ទីផ្សារកូរ៉េបន្ថែមទៀត បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េចូលជាធរមាន ។ ចំពោះការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបវិញ បច្ចុប្បន្នទីផ្សារ ចេកស្រស់របស់កម្ពុជា បាននាំចេញសាកល្បង ទៅកាន់ប្រទេស អាល្លឺម៉ង់ និងរុស្សី នឹងទៅពេលអនាគតយើងក៏រំពឹងថានឹងទទួលបាន ទីផ្សារមួយចំណែកបន្ថែមទៀត សម្រាប់ការនាំចេញ ចេកស្រស់របស់កម្ពុជា។
សូមបញ្ជាក់ថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបជាង ៧លានតោន ទៅកាន់ទិសដៅ ៦៨ប្រទេស បានកើនឡើងជាង ៣,៤លានតោន ស្មើជាង ៨៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ក្នុងនោះតាមការប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផលមានទំហំទឹកប្រាក់ប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក៕

ads banner