រយៈពេល ១១ខែ ឆ្នាំ២០២១ ​កម្ពុជា​រក​បានជា​ង​៤​ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​កសិផល​ទៅបរទេស​

ភ្នំពេញ៖ ​ក្នុងរយៈពេល​១​១​ខែ​ ​ឆ្នាំ​២​០​២​១​ ​កម្ពុជា​តាមរយៈ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​រក​បាន​ថវិកាប្រមាណ​ ​៤​ពាន់៤​៣​៥លាន​​៧​៦ម៉ឺន​៨​ពាន់​៩​០​៥​​ដុល្លារ ​ពី​ការនាំចេញ​កសិផល​ទៅកាន់​ទី​ផ្សារ​ ៦​៨​ប្រទេស​ ​តែ​មិនបាន​រាប់បញ្ចូល​ផលិតផល​ជលផល​ ​ព្រៃឈើ​ ​សត្វ និង​ឈើ​កៅស៊ូ​នោះ​ទេ​។​ ​

​ឯកឧត្តម​ វេ​ង​ ​សា​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា ការនាំចេញ​ទាំងនោះ​មាន​ដូចជា​ ​អង្ករ​មាន​ចំនួន​ ​៤​៥​៤លាន​​៤​៨ម៉ឺន​៨​៦​៦​ដុល្លារ​ ​ស្រូវ​មាន​ចំនួន​ ​៥​៤​៦​លាន​៥​៦ម៉ឺន​៧​ពាន់​៣​៥​០​ដុល្លារ ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​មាន​ចំនួន​ ​២​ពាន់​៩​៩​០លាន​៩​២ម៉ឺន​៧​ពាន់​១​៣​៥​​ដុល្លារ​ ​ ​កៅស៊ូ​ធម្មជាតិ​មាន​ចំនួន​ ​៤​៤​៣​លាន​៧​៩​ម៉ឺន៣​ពាន់​៥​៥​៤​​ដុល្លារ​ (​ក្នុងរយៈពេល​១​០​ខែ​ ​ឆ្នាំ​២​០​២​១​)​។​ ​យោង​តាម​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ​ (​National​ ​P​h​y​to​sanitary​ ​D​at​abase​) ​ទទួល​បាន​ពី​អគ្គនាយកដ្ឋាន​កសិកម្ម​ ​បានឲ្យ​ដឹង​ថា​ ​ក្នុងរយៈពេល​១​១​ខែ​ ​ឆ្នាំ​២​០​២​១​នេះ​ ​ការនាំចេញ​កសិផល​ទៅក្រៅ​ប្រទេស​ ​មាន​បរិមាណ​សរុប​ចំនួន​ ​៧​លាន​១​៣ម៉ឺន​១​ពាន់​៩​១​៥​,​០​៤​ ​តោន​ ​ទៅកាន់​ទិសដៅ​ ​៦​៨​ប្រទេស​ ​គឺ​មានការ​កើន​ឡើង​ចំនួន​ ​៣​លាន​៤​៤ម៉ឺន​៤​ពាន់​២​៨​៨​,​១​៨​​តោន​ស្មើនឹង​ ​៨​៧​,​៥​៣​% ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២​០​២​០​ ​ដែល​ទទួល​បាន​ត្រឹមតែ​ ​៣​លាន៦​៨ម៉ឺន​៧​ពាន់​៦​២​៦​,​៨​៦​​តោន​។​ ឯកឧត្តម​ វេ​ង​ ​សា​ខុន​ ​បាន​បញ្ជាក់​ថា​ ​កសិផល​សំខាន់​ៗ​ដែល​បាន​នាំចេញ​មាន​ដូចជា​ ​បរិមាណ​អង្ករ​នាំចេញ​មាន​ចំនួន​ ​៥​៣ម៉ឺន​២​ពាន់​១​៧​៩​តោន​ ​មានការ​ថយ​ចុះ​ចំនួន​ ​៦ម៉ឺន​៨​ពាន់​៨​៦​៦​តោន​ (-​១​១​,​៤​៦​%) ​បើ​ធៀប​នឹង​បរិមាណ​នាំចេញ​ក្នុងរយៈពេល​១​១​ខែ​ ​ឆ្នាំ​២​០​២​០​ ​ដែល​មាន​ចំនួន​ ​៦​ម៉ឺន​១​ពាន់​៤​៥​តោន​។​ ​ក្នុង​នោះ​បរិមាណ​អង្ករ​បាន​នាំចេញ​ទៅកាន់​ទិសដៅ​សហភាព​អឺរ៉ុប​ចំនួន​ ២​២​ប្រទេស​ ​មាន​បរិមាណ​សរុប​ចំនួន​ ​១​៣​ម៉ឺន៤​ពាន់​៤​៣​៨​តោន​ (​ថយ​ចុះ​ចំនួន​ ​៥​ម៉ឺន៣​ពាន់​៩​៩​៨​តោន​ ​ស្មើនឹង​ -​២​៨​,​៦​៦​%) ​ទិសដៅ​ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន​ ​២​៦​ម៉ឺន៥​ពាន់​២​៤​៤​តោន​ (​កើន​ឡើង​ចំនួន​ ​៣ម៉ឺន​​៣​០​៤​តោន​ ​ស្មើនឹង​ ​១​២​,​៩​០​%) ​ទិសដៅ​អា​ស៊ាន​ចំនួន​ ​៧​ប្រទេស​ ​មាន​បរិមាណ​សរុប​ចំនួន​ ​៥​ម៉ឺន៤​ពាន់​៣​៥​០​តោន​ (​ថយ​ចុះ​ចំនួន​ ​២ម៉ឺន​៣​ពាន់​៨​៥​៨​តោន​ ​ស្មើនឹង​ -​៣​០​,​៥​១​%) ​និង​ទិសដៅ​ដទៃទៀត​ចំនួន ​២​៤​ប្រទេស​ ​មាន​បរិមាណ​សរុប​ ​៧​ម៉ឺន៨​ពាន់១​៤​៧​តោន​ (​ថយ​ចុះ​ចំនួន​ ​២ម៉ឺន​១​ពាន់​៣​១​៤​តោន​ ​ស្មើនឹង​ -​២​១​,​៤​៣​%)​។​

​ឯកឧត្តមរដ្ឋមន្ត្រី​បន្ថែម​ថា​ ​ក្រុមហ៊ុន​ដែល​បាន​នាំចេញ​អង្ករ​មាន​ចំនួន​ ​៦​១​ក្រុមហ៊ុន​ ​ហើយ​បរិមាណ​អង្ករ​ដែល​បាន​នាំចេញ​ដោយ​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​១​០​ ​មាន​រហូតដល់​ ​៣​៩​ម៉ឺន៣​ពាន់​១​៣​១​តោន​ (​៧​៣​,​៨​៨​%) ​និង​ក្រុមហ៊ុន​ ៥​១​ដទៃទៀត​បាន​នាំចេញ​ត្រឹមតែ​ ​១​៣​ម៉ឺន៩​ពាន់​៤​៨​តោន​ (​២​៦​,​១​២​%)​។​ ​ជាមួយគ្នា​នេះ​ ​ការនាំចេញ​ស្រូវ​មាន​ចំនួន​ ​៣​លាន១​២ម៉ឺន​៣​ពាន់​២​៤​២​តោន​ ​ក្នុងរយៈពេល​១​១​ខែ​ ឆ្នាំ​២​០​២​១​​បាន​ទៅកាន់​វៀតណាម​ (​មាន​វិញ្ញា​បន​ប​ត្រ​ភូតគាម​អនាម័យ​ចំនួន​ ​១​លាន៩​៨ម៉ឺន​៦​ពាន់​៨​៥​,​០​២​តោន​) ​ដែល​មានការ​កើន​ឡើង​ចំនួន​ ​១​លាន៣​៤ម៉ឺន​៦​ពាន់​១​៣​៥​តោន​ (​៧​៥​,​៧​៥​%) ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២​០​២​០​ ​ដែល​មាន​ចំនួន​ ​១​ លាន​៧​៧ម៉ឺន​៧​ពាន់​១​០​៧​តោន​។​ ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​ ​ក្នុងរយៈពេល​១​១​ខែ​ ​ឆ្នាំ​២​០​២​១​ ​ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​ ​មាន​ចំនួន​ ​៤​លាន​៦​១ម៉ឺន​៣​ពាន់​៦​៥​១​,​០​២​តោន​ ​កើន​ឡើង​ចំនួន​ ​១​លាន​៥​២ម៉ឺន​៧​ពាន់​៦​៩​,​១​៦​តោន​ ​ស្មើនឹង​ ​៤​៩​,​៤​៧​% ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២​០​២​០​ ​ដែល​មាន​ចំនួន​ ​៣​លាន​៨ម៉ឺន​៦​ពាន់​៥​៨​១​,​៨​៦​តោន​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner