កម្ពុជាបានស្នើសុំភាគីបារាំងបន្តជួយបណ្តុះបណ្តាល ដល់ទ័ពមួកខៀវកម្ពុជា

អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនាយឧត្តមសេសនីយ៍សែមសុវណ្ណនីបានស្នើសុំឱ្យភាគីបារាំងបន្តជួយបណ្តុះបណ្តាលជំនាញនានាទាក់ទងនឹងការងារបំពេញបេសកកម្មអង្គការសហប្រជាជាតិដល់កងទ័ព កម្ពុជា សម្រាប់ត្រៀមចេញបំពេញបេសកកម្មក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវMagdalenaBIOGET មន្ត្រីការទូតជាអនុប្រធានបេសកកម្មបារាំងទទួលបន្ទុកកិច្ចសហប្រតិបត្តិការជុំវិញពិភពលោកចូលជួបពិភាក្សាការងារនៅព្រឹកថ្ងៃទី២ខែធ្នូឆ្នាំ២០២១នេះនៅទីស្តីការ មជ្ឈមណ្ឌលជាតិ។

នាយឧត្តមសេនីយ៍ថ្លែងថាបារាំងជាប្រទេសមួយដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយកម្ពុជា។  

ដោយឡែកចាប់តាំងពីកម្ពុជាបង្កើតឡើងនូវមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព គឺប្រទេសបារាំង បានជួយជ្រោមជ្រែង ក្នុងការបណ្តុះបណ្តាលនូវរាល់ជំនាញ ព្រមទាំងផ្តល់ ឧបករណ៍ សម្ភារៈ ជាបន្តបន្ទាប់ដល់កងយោធពលខេមរភូមិន្ទ សម្រាប់ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងបេសកកម្មសន្តិភាពរបស់អង្គការសហប្រជាជាតិ។ កន្លងទៅកម្ពុជាបានបញ្ជូនកងកម្លាំងយោធាមួកខៀវកម្ពជា ទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិប្រទេសចំនួន៩ ដែលបច្ចុប្បន្ន កម្លាំងកម្ពុជាបាននិងកំពុងបន្តបេសកកម្មលើប្រទេសចំនួន៥ ក្រោមឆត្រអង្គការសហប្រជាជាតិ។

ទាក់ទិននឹងសំណើរនេះ លោកជំទាវ Magdalena BIOGET នឹងយកទៅពិភាក្សា ជាមួយអ្នកដឹកនាំនៃប្រទេសបារាំង ទទួលបន្ទុកផ្នែកនេះ។ តែយ៉ាងណា បារាំងបានបន្តបណ្តុះបណ្តាលជាបន្តបន្ទាប់មកផងដែរ។ រហូតមកដល់ពេលនេះ បារាំងបានបណ្តុះបណ្តាលចំនួន៦៦វគ្គ ដែលមានសិក្ខាកាមយោធានចំនួន១ពាន់៦៧៥នាក់ លើជំនាញ បោសសម្អាតមីន កម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រឆាំងបន្សាបគ្រឿងផ្ទុះកែច្នៃ វគ្គទាហានសេនាធិការ សង្កេតការណ៍យោធា និងភាសា បារាំងជាដើម។

។។។។

ads banner