Kylian Mbappe ចង់លេងក្រោមការដឹកនាំរបស់លោក Jurgen Klopp មុន Carlo Ancelotti

KYLIAN MBAPPE ចង់លេងឱ្យ Jurgen Klopp មុន Carlo Ancelotti នេះបើយោងតាមការចុះផ្សាយរបស់ The Sun នៅថ្ងៃនេះ ។ ប្រសិនបើជាការពិតនោះអាចផ្តល់ឱ្យ Liverpool នូវការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅមុនរដូវក្តៅក្រោយ ខណៈកុងត្រារបស់ Mbappe នៅ Paris Saint-Germain នឹងផុតកំណត់នៅចុងរដូវកាលនេះ។


ស្របពេលដែល Mbappe ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា ចង់ចាកចេញពីក្លឹបនៅ Ligue 1 ដោយមិនគិតថ្លៃផ្ទេរ។ បើតាមសេចក្តីសន្និដ្ឋានទុកមុនថា កីឡាករសញ្ជាតិបារាំងនឹងទៅចូលរួមជាមួយ Real Madrid ដែលជាក្លឹបក្នុងក្តីសុបិនតាំងពីគេនៅក្មេង។ខណៈ Real Madrid បានដាក់សំណើដេញថ្លៃជាផ្លូវការជាច្រើនសម្រាប់ Mbappe នៅក្នុងទីផ្សារដោះដូរកីឡាករ ដែលតម្លៃចុងក្រោយត្រូវបានគេរាយការណ៍ថាប្រហែល ១៨៩ លានផោន។


ប្រភពដ៏ដែលបានបន្ថែមថា Mbappe ចង់លេងក្រោមការគ្រប់គ្រងរបស់លោក Klopp ដែលវាជាឱកាសសម្រាប់ Liverpool ក្នុងការនាំយក Mbappe ។
ហង្សក្រហមត្រូវបានផ្សារភ្ជាប់ជាមួយនឹងខ្សែប្រយុទ្ធឆ្នើមនាពេលកន្លងមក ដោយ Klopp ថែមទាំងត្រូវបានគេរាយការណ៍ថា បានកោះហៅលោក Wilfried ដែលជាឪពុករបស់ Mbappe កាលពីឆ្នាំមុន ដើម្បីពិភាក្សាអំពីការផ្ទេរទៀតផង ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner