សម្តេចតេជោហ៊ុនសែនចេញសារលិខិតអបអរសាទរក្នុងឱកាសទិវាជនមានពិការភាព កម្ពុជាលើកទី២៣ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៩

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទីសុក្រនេះ បានចេញសារលិខិតអបអរសាទរក្នុងឱកាសទិវាជនមានពិការភាព កម្ពុជាលើកទី២៣ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៩ ក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំនិងការចូលរួមរបស់ជនមានពិការភាពដើម្បីឆ្ពោះទៅរកការស្តារឡើងវិញ ក្រោយកូវីដ-១៩ ប្រកបដោយបរិយាបន្ន ផាសុកវត្ថុ និងចីរភាព” ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។

ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាតែងបានរៀបចំប្រារព្ធមីខ្ទីង ដើម្បីអបអរសារទរទិវាជនមានពិការ ភាពកម្ពុជានិងអន្តរជាតិ ៣ធ្នូ។ ឆ្នាំ២០២១នេះ សកលលោកនៅបន្តជួបវិបត្តិជំងឺកូវីដ-១៩ ដែលនៅតែជះឥទ្ធិពល មកដល់ព្រះរាជាណាចក្រកម្ពុជានៅឡើយ។

ក្នុងសារលិខិតសម្តេចតេជោហ៊ុនសែនបើទោះបីជាឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជានៅបន្តអាក់ខានមិនបានរៀបចំប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៣និងអន្តរជាតិលើកទី៣៩ យ៉ាងឱឡារិកទាំងនៅថ្នាក់ជាតិនិងក្រោមជាតិក្តី ក៏មានការ ចាត់តាំងឱ្យមានការចុះសួរសុខទុក្ខនៅតាមមជ្ឈមណ្ឌលនិងទីតាំងរស់នៅរបស់បងប្អូនមានពិការភាព ព្រោះរាជរដ្ឋាភិបាល តែងបានយកចិត្តទុកដាក់ – មានឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព និងសូម លើកទឹកចិត្តឱ្យបងប្អូនជនរួមជាតិយើងទាំងអស់រួមគ្នាបន្តលើកស្ទួយសុខុមាលភាពជនមានពិការភាពឱ្យកាន់តែប្រសើរ ឡើង ដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជា។ បច្ចុប្បន្នជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ក្នុងឆ្នាំ២០២០ កន្លងទៅជនមានពិការ ភាពចូលបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន៣៧ មានជនមានពិការភាពចំនួន ៣ពាន់៦២១នាក់ ក្នុងនោះស្រ្តីមាន ពិការភាពចំនួន ៨១៥នាក់ ជនពិការកម្រិតធ្ងន់ចំនួន២ពាន់៣៧៣នាក់ បើគិតជាភាគរយ ២% កើនលើសឆ្នាំ២០២០។ ដោយឡែកវិស័យឯកជន រួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ ដែលបានប្រកាសចុះ បត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅទូទាំងប្រទេសមានចំនួន២០៤ គ្រឹះស្ថាន រោងចក្រ សហគ្រាស មានជនមានពិការភាពចូលបម្រើការងារ ចំនួន៥ពាន់២៣៥នាក់ ស្រ្តីមានពិការភាព ៣ពាន់៣៨៩នាក់សរុបទាំងស្ថាប័នរដ្ឋនិងវិស័យឯកជនទូទាំងប្រទេសមានចំនួនជនមានពិការភាព៨ពាន់៧៦៨នាក់កំពុង បម្រើការងារកាលពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅនេះរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកសង្គមនិងសេដ្ឋកិច្ចកម្ពុជានៅ គ្រប់វិស័យដើម្បីស្តារឡើងវិញនូវស្នភាពសេដ្ឋកិច្ចសង្គម ពិសេស ស្ថានភាពសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងនោះរួមទាំងការគិតបញ្ចូលដល់សុខុមាលភាព របស់ជនមានពិការភាពកម្ពុជាផងដែរ។ ក្នុងបរិការណ៍បច្ចុប្បន្ន ខណៈដែលមេរោគកូវីដ-១៩បំប្លែងថ្មីកំពុងបន្ត រីករាលដាលក្នុងពិភពលោក និងមិនមានភាពច្បាស់លាស់នៅថ្ងៃអនាគត រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យុទ្ធសាស្តគន្លឹះយ៉ាងម៉ឺងម៉ាត់ដាក់ចេញនូវគោលនយោបាយចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ឱ្យបានលឿន តាមគោលដៅកំណត់ និងបន្តជំរុញអនុវត្តន៍វិធានការរដ្ឋបាលនិងសុខាភិបាល ជាពិសេសវិធាន ៣កុំ ៣ការពារ និងការរៀនរស់ជាមួយ កូវីដ-១៩តាមបែបគន្លងថ្មី៕

ads banner