​ឡាវ​ដំណើរការ​ផ្លូវ​រថភ្លើង​ ​តម្លៃ​៦​ពាន់​លាន​​

​ទីភ្នាក់ងារ​ព័ត៌មាន​ CN​A​ ​បាន​ចេញផ្សាយ​ថា​ ​ប្រទេស​ឡាវ​បើក​ដំណើរការ​ជា​ផ្លូវការ​ ​នូវ​ផ្លូវ​រថភ្លើង​តម្លៃ​ ​៦​ពាន់​លាន​ដុល្លារ​អាមេរិក​ ​នា​ថ្ងៃ​ទី​៣​ ​ធ្នូ​ ​២​០​២​១​នេះ​។​

​ប្រភព​ថា​ ​ផ្លូវ​រថភ្លើង​នេះ​សាងសង់​ដោយ​ភាគី​ចិន​ ​ខណៈ​ឡាវ​សង្ឃឹម​ថា​ ​នឹង​ចូល​រួមចំណែក​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។​

​ប្រភព​បញ្ជាក់​ដែរ​ថា​ ​ផ្លូវ​នេះ​មាន​ចម្ងាយ​ ​៤​២​៤​ គ​.​ម​ ​ចំណាយ​ពេល​សាងសង់​ ​៥​ឆ្នាំ​ ​ស្ថិត​ក្រោម​គំនិត​ផ្តួចផ្តើម​ ​ខ្សែក្រវាត់​ ​និង​ផ្លូវ​។

​ផ្លូវ​រថភ្លើង​នេះ​នឹង​ភ្ជាប់​ក្រុង​គុន​មីង​ ​នៅ​ចិន​ ​ទៅ​ក្រុង​វៀងចន្ទន៍​ ​នៅ​ឡាវ​ ​ជាមួយនឹង​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ ​ដោយ​នៅទីបំផុត​ ​កាត់តាម​ថៃ​និង​ម៉ាឡេស៊ី​ ​ឆ្ពោះទៅ​សិង្ហបុរី​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner