ក្រុមហ៊ុនទឹកពិសារ វីតាល់ ទទួលបានសិទ្ធិផ្តាច់មុខជាដៃគូសហការជាមួយនឹង SONY PICTURES លើខ្សែភាពយន្ត មនុស្សពីងពាង៖ មកផ្ទះលែងកើត

ភ្នំពេញ៖ វីតាល់មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលថ្មីមួយនេះ ក្នុងនាមជាក្រុមហ៊ុនទឹកពិសាក្នុងស្រុកតែមួយគត់ ដែលចាប់ដៃគូសហការជាមួយភាពយន្ដខ្នាតធំ Spider-Man: No Way Home ដែលកំពុងល្បីល្បាញពេញពិភពលោក​​។

លោក សោមនស្ស  វិបុល ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនទឹកពិសាវីតាល់បានមានប្រសាសន៍បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងនៅរោងភាពយន្តលេជេន អ៊ីដេនហ្គាដេន នៅព្រឹកថ្ងៃទី០៣ ខែធ្នូនេះ ស្តីអំពីក្រុមហ៊ុនទឹកពិសាវីតាល់បានប្រកាសទទួលសិទ្ធិជាក្រុមហ៊ុនភេសជ្ជៈតែមួយគត់ប្រចាំកម្ពុជា សហការជាមួយខ្សែភាពយន្ត «មនុស្សពីងពាង៖ មកផ្ទះលែងកើត» ដែលកំពុងល្បីល្បាញពេញពិភពលោក។ នេះជាលើកទី២ហើយ ដែលវីតាល់ចាប់ដៃគូសហការជាមួយភាពយន្ដ មនុស្សពីងពាង ខ្សែស្រឡា​យ Homecoming  បន្ទាប់ពីទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់សាធារណៈជនក្នុងកិច្ចសហការលើកទី១ ជាមួយនឹងរឿង «មនុស្សពីងពាង៖ ឆ្ងាយពីផ្ទះ» កាលពីឆ្នាំ២០១៩កន្លងទៅ។ លោក សោមនស្ស  វិបុល បន្តថា ក្រុមហ៊ុនទឹកពិសាវីតាល់បានប្រកាសចេញលក់នូវផលិតផល Vital x Spider-Man ដែលបានព្រីនជាប់នឹងកេសផលិតផលវីតាល់ចំណុះ 500mL នាដើមខែធ្នូនេះ នៅគ្រប់ទីផ្សារទាំងអស់ទូទាំងប្រទេស។ កេសថ្មីវីតាល់រំលេចនូវរចនាបថបែបទាន់សម័យ កាន់តែប្លែកអារម្មណ៍ជាមួយនឹងរូបតួអង្គមនុស្សពីងពាង តួអង្គ Doctor Strange និងពហុចក្កវាលមិនធ្លាប់មានពីមុនមក នៅផ្ទៃខាងមុខកេស អមជាមួយនឹងខ្លឹមសារថា «លាតត្រដាងនូវភាពមហស្ចារ្យ​» ឬ “Unmask A Premium Experience” ជាភាសាអង់គ្លេស នៅចំផ្ទៃខាងលើនៃកេស ។

លោកបន្ថែមថា ក្រៅពីផ្តោតសំខាន់លើការផ្តល់ជូននូវទឹកពិសាគុណភាពខ្ពស់ វីតាល់ជានិច្ចកាលតែងតែខិតខំ​អភិវឌ្ឍ​ជាប្រចាំលើប្រណិតភាពថ្មីប្លែកចម្លែកអាម្មណ៍ ភាពច្នៃប្រឌិតទាន់សម័យ និងភាពងាយស្រួល ដើម្បីឱ្យសមស្របតាមតម្រូវការប្រើប្រាស់របស់អតិថិជន​នាពេលបច្ចុប្បន្ន។ យុទ្ធនាការផ្សព្វផ្សាយកេសថ្មីនេះ នឹងមាននៅតាមផ្ទាំងប៉ាណូ និងប្រព័ន្ធឌីជីថល ដើម្បីធានាថា អតិថិជនទូទាំងប្រទេសបានស្គាល់រូបរាងកេសដ៏ល្អអស្ចារ្យមួយនេះ។

គួរបញ្ជាក់ផងដែរថា «មនុស្សពីងពាង៖ មកផ្ទះលែងកើត» គឺជាភាពយន្តបែបស៊ុបភើរហេរ៉ូដ៏ល្បីល្បាញរបស់ផលិតកម្ម Marvel Studio ដោយមានការចូលរួមសម្ដែងពីតារាភាពយន្តហូលីវូដជាច្រើនរូប ហើយរឿងនេះនឹងចាក់បញ្ចាំងជាផ្លូវការតែក្នុងរោងភាពយន្តប៉ុណ្ណោះ ចាប់ទីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ខាងមុខនេះតទៅ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner