តួលេខឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងបន្តធ្លាក់ចុះ (Video Inside)

តួលេខឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានចំនួន២៤ករណីដែលថយ ចុះ១ករណីបើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មីចំនួន២៤ករណី នោះ ការឆ្លងក្នុងសហគមន៍ មានចំនួន២០ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន៤ករណីផងដែរ។

កម្ពុជាគិតត្រឹមថ្ងៃទី៣ ខែធ្នូ ការឆ្លងសរុបទូទាំងប្រទេសមានចំនួន១២ម៉ឺន២០៧ករណី, ចំណែកការ ព្យាបាលជា សះស្បើយមានចំនួន១១ ម៉ឺន៦ពាន់ ៥៦៩ករណី។ តួលេខអ្នកឆ្លងកំពុងស្ថិតក្នុងមន្ទីរពេទ្យ គិតត្រឹមថ្ងៃ នេះ នៅសល់ចំនួន៣ពាន់៦៣៨នាក់ទៀត។ ចំណែកការស្លាប់ថ្មីមានចំនួន៤នាក់ក្នុងនោះ អ្នកមិនបានចាក់វ៉ាក់សាំង មានចំនួន៣នាក់ ដែលនាំឲ្យការស្លាប់សរុបមានចំនួន២ពាន់៩៥៣នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner