របួសធ្ងន់១នាក់ ដោយសារផ្ទុះមីនតោននៅឧត្តរមានជ័យ (Video Inside)

មនុស្សនៅតែបន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ក្នុងពេលដែលផែនការបោសសំអាត គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ នឹងត្រូវគ្រោងបញ្ចប់ទាំងស្រុងក្នុងរយៈពេល៤ឆ្នាំទៅមុខទៀតនេះ។

សេចក្តីរាយ ការណ៍នៅថ្ងៃទី២ធ្នូពីខេត្តឧត្តរមានជ័យបានឳ្យដឹងថាបុរសរកស៊ីបើកត្រាក់ទ័រភ្ជួរដីស្រែម្នាក់ បានបើកកិនគ្រាប់ មីនបណ្តាលឳ្យផ្ទុះនិងរងរបួសនៅភូមិត្រពាំង៣ ឃុំព្រះប្រឡាយ នៃស្រុកត្រពាំងប្រាសាទ។ ស្រុកត្រពាំងប្រា សាទនៃអតីតសំបុកក្រុមឧទ្ទាមខ្មែរក្រហម គឺជាអតីតសមរភូមិប្រយុទ្ធចុងក្រោយមួយនៃទិសឧត្តរប្រទេស។ បុរស រងគ្រោះ ត្រូវបានគេបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យនិងកំពុងស្ថិតក្នុងការជួយសង្គ្រោះជីវិត។

កម្ពុជាមានផែន ការបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូតដល់ឆ្នាំ២០២៥។ ទោះជាយ៉ាងណាក្តី, មនុស្សរង គ្រោះដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនៅតែមានហូរហែរជារៀងរាល់ឆ្នាំ។ យោងតាមអាជ្ញាធរមីនកម្ពុ ជាក្នុងរយៈពេល៩ខែដើមឆ្នាំ២០២១, មនុស្ស៣៤នាក់បានរងគ្រោះដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះ ដែលនៅសេសសល់។

សេចក្តីរាយការណ៍បន្តថា ក្នុងចំណោមអ្នករងគ្រោះទាង៣៤នាក់នោះ ករណីស្លាប់ មាន ចំនួន១០នាក់, ករណីរបួសមាន១៨នាក់, និងអ្នកពិការអវៈយវៈមានចំនួន៦នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner