ផ្ទុះធុងហ្គាសសម្លាប់មនុស្សម្នាក់នៅខណ្ឌសែនសុខ (Video Inside)

បុរសម្នាក់បានស្លាប់ក្នុងហេតុការណ៍ផ្ទុះធុងហ្គាសនៅក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ។ ហេតុការណ៍បាន កើតឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះជួលក្នុងភូមិដំណាក់ នៃសង្កាត់គោកឃ្លៀង។ សមត្ថកិច្ច បានបញ្ជាក់ថា បុរសរងគ្រោះដែលស្លាប់នោះមានឈ្មោះ ហ៊ីង សំអុន អាយុ  ៥៤ឆ្នាំ។

ក្នុងហេតុការណ៍អគ្គិភ័យផ្ទុះធុងហ្គាសនេះ ផ្ទះលក់ឥវ៉ាន់ចាប់ហួយទំហំ ៤ម៉ែត្រ គុណនឹង៦ម៉ែត្រ បានឆាបឆេះ អស់ទាំងស្រុង ។ ភ្លើងបានរាលដាលដល់បន្ទប់ជួលដែលនៅក្បែរនោះ ដោយធ្វើឳ្យបន្ទប់ទំហំ ៤ម៉ែត្រគុណនឹង ៤ម៉ែត្រ ឆេះអស់ទាំងស្រុងថែមទៀត។ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៩គ្រឿង  ក្នុងការ ជួយអន្តរាគមន៍ជួយបាញ់ពន្លត់គ្រោះអគ្គិភ័យនោះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner