ទីលានចាក់សំរាម នៅខេត្តព្រះសីហនុ គឺជាទីលានទី១ នៅកម្ពុជា (Video Inside)

ខេត្តព្រះសីហនុ បានសាងសង់ទីលានចាក់សំរាមមួយ ដែលជាសំណង់លើកដំបូងបំផុតរបស់កម្ពុជាដែលមាន បទដ្ឋានបច្ចេកទេសដ៏ត្រឹមត្រូវ។ ខេត្តព្រះសីហនុគឺជាខេត្តដែលមានសំរាមប្រមាណពី៣៥០ ទៅ ៤០០ តោន ក្នុងមួយថ្ងៃៗ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងនៅថ្ងៃទី៣ធ្នូនេះ ថា សំណង់នៃទីលានដែលមានបទ ដ្ឋានបច្ចេកទេសនិងសាងសង់ដោយក្រសួងសាធារណការនិងដឹកជញ្ជួននេះ គឺ ជាទីលានដែលគេធ្វើសម្រាប់ ចាក់សំរាមរយៈពេល ៥ឆ្នាំ។ សំណង់តាមបច្ចេកទេសត្រឹមត្រូវនោះ បានរៀបចំ កាយមាន៤រណ្តៅទំហំជាង ៥ ហិកតា ដែលអាចកាយកប់សំរាម៧ស្រទាប់ និងមានកម្ពស់ ២១ ម៉ែត្រ និងដែល អាចផ្ទុកសំរាម ជិត ១លាន តោន។

លោកបានថ្លែងបន្តថានៅក្នុងឆ្នាំ ២០២២ខាងមុខនេះ, កម្ពុជានឹងមានទីលាន ចាក់សំរាមដែលមាន លក្ខណៈស្តង់ដារ បច្ចេកទេសដូចគ្នានេះ យ៉ាងហោចចំនួន ៦ ដែលនឹងត្រូវ ដាក់ឱ្យដំណើរ ការដែលជាកិច្ចសហ ប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍រួមមានធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារ ពិភពលោកជាដើម ។

សំណង់នៃទីលានចាក់សំរាមដែលមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវដែលនឹងត្រូវដាក់ ដំណើរការនៅឆ្នាំក្រោយ នោះ នឹងមាននៅខេត្តកែប ,ខេត្តកំពង់ឆ្នាំង ,ខេត្តពោធិ៍សាត់, បាត់ដំបង និងខេត្តកំពត៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner