ទំហំពាណិជ្ជកម្មកម្ពុជា និងចិនបន្តកើនឡើង (Video Inside)

ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជា បានកើនរហូតដល់ជាង៩ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលចំនួន១០ ខែ ឆ្នាំ២០២១។ យោងតាមការចេញផ្សាយថ្ងៃទី២ធ្នូរបស់ស្ថានទូតចិនប្រចាំកម្ពុជា ក្នុងរយៈពេលចំនួន១០ខែក្នុង ឆ្នាំ២០២១, ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា មានចំនួនទឹកប្រាក់កើនរហូតដល់៨ពាន់៩៣១លាន ដុល្លារអាមេរិក ដែលមានកំណើន៣៨.៥៦%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

ទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានចំនួនប្រមាណ១ពាន់២២២លានដុល្លារអាមេរិក ដែល មានកំណើន៤៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ រីឯទំហំនៃការនាំចូលពីប្រទេសចិនមកកាន់ កម្ពុជាវិញមានចំនួនប្រហែល៧ពាន់៧០៩លានដុល្លារអាមេរិក ដែលមានកំណើន៣៧% បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានថ្លែងថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិនមានកំណើន កើនឡើង ទោះបីជាប្រទេសទាំង២បានស្ថិតក្នុងបរិបទជំងឺកូវីដ១៩ក៏ដោយ។ លោកបានចាត់ទុកថាកំណើន ពាណិជ្ជកម្មរវាងប្រទេសទាំង២នេះ គឺជាការ បង្ហាញឱ្យឃើញពីភាពខ្លាំងក្លានិងមានកម្លាំងឥទ្ធិពលនៃកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner