រដ្ឋាភិបាលអាឡឺម៉ង់ថ្មី មានបំណងកំណត់ការចាក់វ៉ាក់សាំងជាកាតព្វកិច្ច សម្រាប់បុគ្គលិកដែលធ្វើការនៅក្នុងមន្ទីរពេទ្យ មណ្ឌលថែទាំ និងការអនុវត្តផ្នែកវេជ្ជសាស្រ្តផ្សេងទៀត

អត្ថបទដោយ៖
AMS OneMinute

រដ្ឋាភិបាលអាឡឺម៉ង់ថ្មី មានបំណងកំណត់ការចាក់វ៉ាក់សាំងជាកាតព្វកិច្ច សម្រាប់បុគ្គលិកដែលធ្វើការនៅក្នុងមន្ទីរពេទ្យ មណ្ឌលថែទាំ និងការអនុវត្តផ្នែកវេជ្ជសាស្រ្តផ្សេងទៀត ចាប់ពីថ្ងៃទី១៦ មីនា ២០២២។

កន្លងមកអាឡឺម៉ង់ តែងស្ទាក់ស្ទើរក្នុងការដាក់វិធានការចាក់វ៉ាក់សាំងជាកំហិត ដោយសារភ័យខ្លាចថានឹងជំរុញការខ្វះខាតបុគ្គលិកពេទ្យ និងគិលានុបដ្ឋាយិកាកាន់តែខ្លាំងឡើង ប៉ុន្តែការគាំទ្រចំពោះវិធានការនេះបានកើនឡើង ខណៈ ដែលប្រទេសនេះប្រឈមមុខនឹងការឆ្លងកើនឡើងនៅក្នុងរលកទីបួននៃជំងឺរាតត្បាតកូវីដ១៩។

បុគ្គលិកក្នុងវិស័យសុខាភិបាល នឹងត្រូវបញ្ជាក់ថា ពួកគេបានទទួលការចាក់វ៉ាក់សាំងហើយ ឬបានជាសះស្បើយពីកូវីដ ឬ បង្ហាញវិញ្ញាបនបត្រវេជ្ជសាស្ត្រ ដែលបញ្ជាក់ថាពួកគេមិនអាចចាក់វ៉ាក់សាំងបាន។

ប្រភព៖ Reuters

ads banner