៦ ធ្នូ ២០២១

អត្ថបទដោយ៖
AMS OneMinute

១. អាងទឹកអូរតាកេរ្តិ៍នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម នឹងក្លាយជាកន្លែងកំសាន្តចម្រុះ ជួយអភិវឌ្ឍទេសចរណ៍ក្នុងស្រុក បង្កើតមុខរបរ និងប្រាក់ចំណូលដល់ពលរដ្ឋមូលដ្ឋាន – AMS Central

២. ចំនួនរថយន្តនៅកម្ពុជាពីឆ្នាំ១៩៩៨ មកបច្ចុប្បន្ន កើនឡើងពី ៦,៥ម៉ឺនគ្រឿង ដល់ ៩២ម៉ឺនគ្រឿង ខណៈទោចក្រយានយន្តកើនពី ២០ម៉ឺនគ្រឿង ដល់ ៥,២លានគ្រឿង – រស្មីកម្ពុជា

៣. រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តក្រុមហ៊ុនសហគ្រាសឱ្យមករកស៊ីខាងកែច្នៃសំរាម ដោយរដ្ឋនឹងជួយសម្រួល និងបន្ធូរបន្ថយពន្ធផ្សេងៗ រួមមានការជួយបន្ថយតម្លៃភ្លើងក្នុងដំណើរការចម្រាញ់កាកសំណល់ជាដើម – RFI

៤. តុលាការមីយ៉ាន់ម៉ាកាត់ក្តីឱ្យលោកស្រី Aung San Suu Kyi ជាប់ពន្ធនាគារ ៤ឆ្នាំ ពីបទល្មើសលើវិធានការទប់ស្កាត់កូវីដ១៩ ដោយនេះជាការសម្រេចទោសទណ្ឌ ១ករណី ក្នុងចំណោម ១១ករណីប៉ុណ្ណោះ – AFP

៥. ថៃរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron លើកដំបូងលើប្រជាពលរដ្ឋអាមេរិកម្នាក់ ដែលបានធ្វើដំណើរពីអេស្ប៉ាញចូលក្នុងថៃ កាលពីចុងខែវិច្ឆិកាកន្លងទៅ – Bangkok Post

ads banner