ប៉ូលិសនៅរាជធានីប៊្រុចសែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុករដែលគប់ដុំថ្ម និងកាំជ្រួច កំឡុងពេលបាតុកម្ម ជុំវិញការរឹតបន្ដឹងដែលកំណត់ដោយរដ្ឋាភិបាល

អត្ថបទដោយ៖
AMS OneMinute

នៅថ្ងៃទី៥ ធ្នូ ប៉ូលិសនៅរាជធានីប៊្រុចសែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុករដែលគប់ដុំថ្ម និងកាំជ្រួច កំឡុងពេលបាតុកម្ម ជុំវិញការរឹតបន្ដឹងដែលកំណត់ដោយរដ្ឋាភិបាល។

បាតុករពី ២-៣ពាន់នាក់ដើរហែក្បួន ដោយសន្តិវិធីកាត់កណ្តាលរដ្ឋធានីនៃប្រទេសបែលហ្ស៊ិកទៅទីស្នាក់ការកណ្តាលរបស់ស្ថាប័នសហភាពអឺរ៉ុប។ ក្រុមបាតុករពាក់អាវខ្មៅ ហើយស្រែកថា “សេរីភាព” បានចាប់ផ្តើមគប់ដុំថ្មទៅលើប៉ូលិស ដែលបានតបតដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងទឹក។

បាតុករតវ៉ាប្រឆាំងនឹងច្បាប់ ដែលតម្រូវឱ្យប្រជាជនបង្ហាញប័ណ្ណចាក់វ៉ាក់សាំង មុនចូលទៅកាន់បារ និងភោជនីយដ្ឋាននានា។ ការតវ៉ានេះ បានកើតឡើងក្រោយការប្រកាសវិធានការដើម្បីទប់ស្កាត់អត្រាឆ្លងខ្ពស់បំផុតរបស់អឺរ៉ុប។

ប្រភព៖ Reuters

ads banner