កម្លាំងបរិស្ថានខេត្តកំពង់ឆ្នាំង បាននាំខ្លួនអ្នកទន្ទ្រានដីព្រៃរបស់រដ្ឋចំនួន ២នាក់ ចូលអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បី ធ្វើការសាកសួរ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ

កំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ច ជំនាញបរិស្ថានខេត្តកំពង់ឆ្នាំង បាននាំខ្លួនប្ដីប្រពន្ធ ២នាក់ដែលពាក់ព័ន្ធក្នុងករណីកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋកាលពីកន្លងមករួចម្ដងទៅហើយ ប៉ន្ដែនៅបន្តសកម្មភាពទៀតត្រូវបានសមត្ថកិច្ច នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានធ្វើការនាំខ្លួន ប្រគល់ឲ្យអយ្យការអមសាលាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ ។

តាមប្រភពបានឲ្យដឹងថា ការនាំខ្លួន ២នាក់ប្ដីប្រពន្ធខាងលើនេះមកបង្ហាញនៅអយ្យការអមសាលា ដំបូងខេត្តកំពង់ឆ្នាំងនេះ ធ្វើឡើងតាមដីកាបញ្ជាលេខ២៧៤១ អ.ក
/ ២១ និង លេខ ២៧៤២.អក/២១ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ប្ដីប្រពន្ធទាំងពីរនាក់ដែលកម្លាំងសមត្ថកិច្ចនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង នាំខ្លួនចូលមកអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង តាមដីកាបញ្ជាខាងលើមានឈ្មោះ ១-ឈ្មោះ ជុំ ពិសិដ្ឋ ហៅលោកគ្រូសិដ្ឋ ភេទ ប្រុសអាយុ ៤៩ឆ្នាំ មានទីលំនៅភូមិពាមទន្ល ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងទី២. ឈ្មោះក្រឹង មាលា ហៅ មីងលាភេទស្រីអាយុ៥២ឆ្នាំ មានទីលំនៅ ភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

សូមរម្លឹកថា កន្លងមកយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មោះ ជុំ ពិសិដ្ឋ (ហៅគ្រូសិដ្ឋ) នេះមានតួនាទីជានាយកសាលាបឋម សិក្សា
សំរោងកង្រី រូបនេះមិនដឹងជាសំអាងអ្វី ឬមានអ្នកនៅក្រោយខ្នងធំប៉ុនណាទេ បានជាហ៊ានឲ្យប្រជាពលរដ្ឋ ចូលទៅកាប់រានដីព្រៃសហគមន៍ ហើយខ្លួន
ជាអ្នកឈរទិញ ក្នុង១ ហិកតាចាប់ពី
៤៥០០ដុល្លា ទៅ៥០០០ដុល្លា ។

ដីព្រៃបរិស្ថានដែលប្រជាពលរដ្ឋចូលទៅកាប់រាន យកលក់ឲ្យ លោក ជុំ ពិសិដ្ឋ (ហៅគ្រូសិដ្ឋ) ស្ថិតនៅក្នុងចំណុចភ្នំតូចចំណុចភ្នំឃា ចំណុចត្រពាំងដំរី ដែលជាតំបន់ជាប់គ្រប់គ្រងដោយបរិស្ថាន ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ក្នុងការបង្កឲ្យមានសកម្មភាពកាប់រានដីព្រៃ និងឈរទិញដីព្រៃយ៉ាងគគ្លើនបែបនេះ យោងតាមការបញ្ចាក់ពី លោក ជុំ ពិសិដ្ឋ (ហៅគ្រូសិដ្ឋ) បាននិយាយ អះ
អាង ជាមួយប្រជាពលរដ្ឋដែលខ្លួនតម្រូវឲ្យចូលទៅកាប់រានដីព្រៃនោះថាលោកគ្រូ គ្រូសិដ្ឋ ជាអ្នកឲ្យកាប់ ។

តាមប្រភពព័ត៌មានមួយទៀត បានបង្ហើបឲ្យដឹងថា កន្លងមកកាលពី លោកជុំ ពិសិដ្ឋ នេះជាអ្នកឈរ ឈ្មោះទិញដី និងជាអ្នករៀបដីឲ្យអ្នកធំក្នុងខេត្តម្នាក់នៅចំណុច
ភ្នំដី ខាងជើងបឹងអាលំជីងចក់ ជាដីជាប់តំបន់២ និងតំបន់៣ ដែលស្ថិតនៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង រាប់សិបហិកតាតែពេល
នេះលោក ជុំ ពិសិដ្ឋ មិនដឹងជាទិញដីនៅតំបន់ក្នុងដែនបរិស្ថានខាងលើនេះឲ្យទៅអ្នកណាខ្លះទៀតនោះទេ ៕
សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner