ទីក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នា

រតនគិរី ៖ នេះជាការលើកឡើងរបស់ លោក ពុធ ដានី អភិបាលរងក្រុងបានលុង ក្នុងឱកាសដែលលោកបានដឹកនាំកម្លាំងសង្កាត់ចំនួន ២ គឺសង្កាត់ឡាបានសៀកនិងសង្កាត់បឹងកន្សែងធ្វើអនាម័យសំអាតតាមបណ្ដោយផ្លូវជាតិលេខ ៧៨ នៅព្រឹកថ្ងៃទី ៦ ខែធ្នូឆ្នាំ ២០២១នេះ ។

លោកអភិបាលរងក្រុងបន្តថាទីក្រុងស្អាត គឺផ្ដើមចេញពីយើងគ្រប់គ្នា។ ហើយនៅក្នុងថ្ងៃនេះសង្កាត់ទាំងពីរធ្វើការសំអាតអនាម័យមានទិសដៅផ្ទុយគ្នានៅលើផ្លូវភ្លោះជាតិលេខ ៧៨ សម្រាប់សង្កាត់ឡាបានសៀកចាប់ពីភូមិ ៧ មករារហូតដល់ភូមិអភិវឌ្ឍន៍មានប្រវែងបីពាន់ម៉ែត្រ។ហើយសង្កាត់បឹងកន្សែងចាប់ពីភូមិអូរកន្សែងរហូតដល់ភូមិភ្នំស្វាយមានប្រវែងបីពាន់ម៉ែត្រដូចគ្នា ។

លោកបានបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំរបស់ ឯកឧត្តមញ៉ែម សំអឿន អភិបាលអភិបាលនៃគណៈអភិបាលខេត្តរតនគិរីបានគិតគូរយកចិត្តទុកដាក់ខ្ពស់លើបញ្ហាអនាម័យ
ក្នុងក្រុងបានលុង ក៏ដូចជាតាមបណ្ដាស្រុកក្រុងទាំង៩នៅក្នុងខេត្តរតនគិរីទាំងមូលដោយឯកឧត្តមបានណែនាំអនុវត្តឲ្យបានគ្រប់ៗដើម្បីអោយទីក្រុងបានលុងនិងតាមបណ្តាស្រុកមានបរិស្ថានស្អាតល្អមានសោភ័ណ្ឌភាពស្រស់បំព្រងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកកម្សាន្តក្នុងទឹកដីខេត្តរតនគិរី ។

ក្នុងនាមរដ្ឋបាលក្រុងបានលុង លោក ពុធ ដានី អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវជាតិលេខ ៧៨ សូមចូលរួមការសម្អាតអនាម័យឱ្យបានគ្រប់ៗគ្នាតាមរយៈការវិច
ខ្ចប់សំរាមទុកដាក់អោយបានត្រឹមត្រូវកុំបោះចោលពាសវាល
ពាសកាលនិងកុំដាក់តាំងធុងសំរាមលើចិញ្ចើមផ្លូវថ្មើរជើងរបស់ពលរដ្ឋធ្វើដំណើរជាដើម ៕ ដោយ គតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner