សម្ដេចតេជោ អនុញាតិឱ្យរដ្ឋមន្ត្រី ការបរទេស មី យ៉ាន់ ម៉ា ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យឯកឧត្តម វុន ម៉ោង លីន (Wunna Maung Lwin) រដ្ឋមន្ត្រី ក្រសួងការបរទេស នៃ សាធារណរដ្ឋ សហភាព មី យ៉ាន់ ម៉ា ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ។

សូមជម្រាបថា ឯកឧត្តម វុន ម៉ោង លីន (Wunna Maung Lwin) រដ្ឋមន្ត្រី ក្រសួងការបរទេស នៃ សាធារណរដ្ឋ សហភាព មី យ៉ាន់ ម៉ា បានអញ្ជើញ មក បំពេញ ទស្សនកិច្ចផ្លូវការ នៅ កម្ពុជា រយៈពេល ពីរ ថ្ងៃ គឺ នៅ ថ្ងៃទី ៦ និង ទី ៧ ខែធ្នូ ឆ្នាំ ២០២១ ។

តាម កម្មវិធី ដែល គ្រោងទុក នៅ ព្រឹក ថ្ងៃទី ៧ ខែធ្នូនេះ ឯកឧត្តម វុន ម៉ោង លីន អញ្ជើញ ជួប សម្តែង ការគួរសម និង ពិភាក្សា ការងារ ជាមួយ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា នៅ វិមាន សន្តិភាព ។ បន្ទាប់ពី ជួបពិភាក្សា ការងារ ជាមួយ សម្តេច តេ ជោ ហ៊ុន សែន រួច ឯកឧត្តម វុន ម៉ោង លីន នឹង អញ្ជើញ ជួបពិភាក្សា ជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ នៅក្រសួងការបរទេស ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner