លោក មុត ចន្ថា​៖ សម រ​ង្ស៊ី ពូកែ​ខាង​ដើរ​ប្រជុំ​ប្រមូល​ស្រោមសំបុត្រ និង​បង្កើត​ព្រឹត្តិ​កាណ៍​និង​កម្មវិធី​ប្រមូល​លុយ​

ភ្នំពេញ ៖ លោក មុត ចន្ថា នៅថ្ងៃនេះ​បានសរសេរថា សម រ​ង្ស៊ី មិនបាន​ធ្វើ​ការទូត​ច្រើន​ដូច​គាត់​បាន​អួត​ទេ​ ប៉ុន្តែ​គាត់​ពូកែ​ខ្លាំងខាង​ដើរ​ប្រជុំ​ប្រមូល​ស្រោមសំបុត្រ និង​បង្កើត​ព្រឹត្តិ​កាណ៍​និង​កម្មវិធី​ប្រមូល​លុយ ដូចជា ​ផែនការមាតុភូមិនិវត្តន៍ លើក​ទី​១ ៩​វិច្ឆិកា​២០១៩ = ៣០​ម៉ឺន​ដុល្លារ​អាមេរិក​, មាតុភូមិនិវត្តន៍ លើ​ទី​២ ០៤​ឧសភា​ ២០២១ = ជាង២០​ម៉ឺន​ដុល្លារ​, លក់​ប័ណ្ណ​នាឡិកាដៃ​ម៉ាក​កាស្យូ​ ជាង២៥​ម៉ឺន​ដុល្លារ​, បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ប្រមូលបាន​រាប់សែន​ដុល្លារ និងសន្និសីទ​ពិភព​នៃ​អ្នកគាំទ្រ​សង្គ្រោះ​ជាតិ​ប្រមូលបាន​លុយរាប់​សិប​ម៉ឺន​ដុល្លារ។​ល​។ នេះ​បើ​យោងតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២១​នេះ​។​

​មនុស្ស​ជំនិត​លោក កឹម សុខា រូបនេះ​បាន​បន្តថា សម រ​ង្ស៊ី ទៅ​អាមេរិក​បាន​ជួប​យ៉ាងច្រើន​ត្រឹមតែ​តំណាងរាស្ត្រ​ពីររូប ប៉ុណ្ណោះ គឺ​លោក Alan LOWENTHAL និងលោក Steve CHABOT​។ ក្រៅពីនោះ​ដើរ​ជួប​អ្នកគាំទ្រ ដើម្បី​ប្រមូល​ស្រោមសំបុត្រ​។ មាន​គេ​យល់ច្រឡំ​ថា សមាជិកសភា​តំណាងឱ្យ​រដ្ឋាភិបាល​អាមេរិក ប៉ុន្តែ​តាមពិត​មិនមែន​ដូច្នេះ​ទេ​។

​លោក​ មុត ចន្ថា បន្តទៀតថា ចំណែក​មន្ត្រី​របស់​សហ​ភាព​អឺរ៉ុប និង​រដ្ឋាភិបាល​អឺរ៉ុប ក៏​មិនឱ្យ​លោក សម រ​ង្ស៊ី ជួប​ដូចគ្នា ដោយសារ​អំពើ​ខុសច្បាប់​ជាច្រើន​របស់គាត់ ដូចជា​ ប្រកាស​ប្រើប្រាស់​កម្លាំង​ និង​ហិង្សា ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល ជាដើម​។ សូម្បីតែ​មន្ត្រី​រដ្ឋាភិបាល​បារាំង និង​ប្រទេស​បារាំង​ដែល​លោក សម រ​ង្ស៊ី កំពុង​រស់នៅ​ជា​អចិន្ត្រៃយ៍​ក៏​មិន​អនុញ្ញាតឱ្យ​គាត់​ជួប​ដែរ​។ ​លោក ហុង លីម (Hong Lim) អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ បាន​ថ្លែងប្រាប់​វិទ្យុ​បរទេសមួយ កាលពីពេល​ថ្មីៗ​នេះ​ថា «​លោក សម រ​ង្ស៊ី មិនបាន​ធ្វើ​អ្វី​ជួយ​សោះ​នៅ​ប្រទេស​បារាំង​»៕
ដោយៈពល​ជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner