គ្រូបង្វឹកក្រុម Liverpool ជឿថា Mohamed Salah នឹងបន្តកិច្ចព្រមព្រៀងថ្មីជាមួយក្លឹប

គ្រូបង្វឹក Liverpool លោក Jurgen Klopp មានជំនឿចិត្តថា ខ្សែប្រយុទ្ធ Mohamed Salah នឹងចុះកិច្ចសន្យាថ្មីនៅក្លឹប។
កីឡាករសញ្ជាតិអេហ្ស៊ីប កំពុងរីករាយនឹងរដូវកាលដ៏អស្ចារ្យនេះ ហើយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League ដោយរកបាន ១៣ គ្រាប់សម្រាប់ក្រុម ហង្សក្រហម ។ Salah វ័យ ២៩ ឆ្នាំបានចូលរួមជាមួយក្រុមហង្សក្រហមក្នុងឆ្នាំ ២០១៧ ខណៈដែលកិច្ចសន្យាបច្ចុប្បន្នរបស់គេនឹងផុតកំណត់ក្នុងរយៈពេល ១៨ ខែខាងមុខ ។


លោក Klopp បាននិយាយថា ” ការបន្តកិច្ចសន្យាសម្រាប់កីឡាករ Salah មិនមែនជាកន្លែងដែលអ្នកជួបគ្នាដើម្បីផឹកតែមួយពែង ហើយស្វែងរកកិច្ចព្រមព្រៀងនៅពេលរសៀល” ។ អ្វីដែលយើងទាំងអស់គ្នាចង់បានគឺច្បាស់ណាស់រឿងបែបនេះត្រូវការពេលវេលា។


ក្រុម” Liverpool នឹងត្រូវប៉ះ AC Milan ក្នុងការប្រកួតចុងក្រោយក្នុងពូលB នៃក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារ ដោយលោក Klopp ជឿថាក្រុមរបស់លោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ឡើងទៅវគ្គបន្ត ហើយក៏សង្ឃឹមថា Salah នឹងចូលរួមជួមក្រុមផងដែរ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner