Southampton បានចុះហត្ថលេខាអតីតអ្នកចាំទី Man City លើកិច្ចសន្យារយៈពេលខ្លី

ក្រុម Southampton បានចុះហត្ថលេខាអតីតអ្នកចាំទីរបស់ Man City វ័យ ៤០ឆ្នាំ Willy Caballero លើកិច្ចសន្យារយៈពេលមួយខែ រហូតដល់ថ្ងៃទី៥ ខែមករា ដើម្បីដោះស្រាយបញ្ហារបួសរបស់ Alex McCarthy និង Fraser Forster ក្នុងរដូវកាលនេះ ។


អតីតអ្នកចាំទី Man City និង Chelsea បានបញ្ចប់ការពិនិត្យសុខភាព ថ្ងៃអង្គារនេះ មុនពេលចូលរួមជាមួយក្រុមរបស់លោក Ralph Hasenhuttl ។
Harry Lewis អាយុ 23 ឆ្នាំ គឺជាជម្រើសតែមួយគត់នៅក្នុងក្រុម ប៉ុន្តែមិនទាន់បានបង្ហាញខ្លួនជាលើកដំបូង នៅ Premier League នោះទេ ដោយទើបតែបង្ហាញខ្លួនបាន៣ ដងប៉ុណ្ណោះសម្រាប់ នៅ FA Cup ក្នុងរដូវកាល ២០១៦/១៧ នៅ Southampton ។ នេះជាឱកាសសម្រាប់អតីតអ្នកចាំទីជម្រើសជាតិអាហ្សង់ទីន Caballero ដែលមានបទពិសោធន៍ច្រើន គួរឱ្យកត់សម្គាល់។


សូមជម្រាបថា Caballero លេង ៨៦ ប្រកួត សម្រាប់ ៧ រដូវកាល អោយ Manchester City និង Chelsea ជាមួយនឹងការបង្ហាញខ្លួនចំនួន៣៤ប្រកួត នៅក្របខ័ណ្ឌ Premier League និងលេងនៅក្របខ័ណ្ឌកំពូលក្នុងប្រទេសកំណើត អាហ្សង់ទីន និងអេស្ប៉ាញផងដែរ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner