លោក​ កឹម សុខា ​៖​ ស្រណោះ​អ្វីដែល​បាន​រៀនសូត្រ​ពី​សម្តេចក្រុមព្រះ​នូវ​ចំណុច​ល្អ​ ឧ​ត្ត​ម​គតិ​ជាតិ និង​ការផ្សះផ្សា​ជាតិ​

ភ្នំពេញ ​៖​ លោក​ កឹម សុខា និង​សហការី​បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​សព​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ទី​១ និង​ជា​អតីត​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​កន្លែង​តម្កល់​ព្រះ​សព ស្ថិតនៅ​ដំណាក់​ព្រះអង្គ​វិថី​សម្តេច​ប៉ាន់ សង្កាត់​បឹងរាំងខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី០​៧ ខែធ្នូ ឆ្នាំ​២០២១នេះ​។

លោក កឹម សុខា មានប្រសាសន៍ប្រាប់ AMS បន្ទាប់ពី​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​សព​សម្តេចក្រុមព្រះ​ថា ​៖ លោក​មានការ​សោកស្តាយ​ចំពោះ​ការយាង​សោយ​ទិវង្គត​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​មានការ​ស្រណោះ​ចំពោះ​អ្វី​ដែល​លោក​បាន​រៀនសូត្រ​ពី​សម្តេចក្រុមព្រះ​។ 

​លោក កឹម សុខា បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ “​ខ្ញុំ​ធ្លាប់ជា​សហការី​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ ខ្ញុំ​មានការ​ស្រណោះ​អ្វីដែល​ខ្ញុំ​បាន​រៀនសូត្រ​ពី​សម្តេចក្រុមព្រះ​នូវ​ចំណុច​ល្អ​ ឧ​ត្ត​ម​គតិ​ជាតិ និង​ការផ្សះផ្សា​ជាតិ​”​។​

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់​សោយ​ព្រះ​ទិវង្គត​នៅ​ប្រទេស​បារាំង​នា​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្នុង​ព្រះ​ជន្មាយុ៧៧ ព្រះវស្សា ដោយ​ព្រះ​រោគាពាធ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់​ប្រសូត​នៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​១៩៤៤ នៅ​ក្រុងភ្នំពេញ​។ ទ្រង់​ជា​បុត្រា​ច្បង​របស់​ព្រះបាទ នរោត្តម សីហនុ និង​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល​។​

សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ព្រះអង្គ​មាន​ព្រះរាជសុខភាព​ទ្រុឌទ្រោម​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ​នៅ​ផ្លូវជាតិ​លេខ​៤ ភ្នំពេញ​-​ព្រះសីហនុ ខណៈដែល​ក្នុង​ឧបទ្ទវ​ហេតុនេះ អ្នក​ម្នាង​របស់​ព្រះអង្គ ​គឺ​អ្នក​ម្នាង អ៊ុក ផល្លា ទទួលមរណភាព​៕ 

ដោយៈ​ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner