កម្ពុជាត្រៀមធ្វើបច្ចុប្បន្នភាពវីរុសអូមីក្រុង ដើម្បីការដាស់តឿនដល់ពលរដ្ឋ (Video Inside)
ក្រសួងសុខាភិបាលកម្ពុជា គ្រោងនឹង រៀបចំបទសម្ភាសន៍បង្ហាញពីបច្ចុប្បន្នភាពនៃវីរុសកូវីដ១៩ បំប្លែងថ្មី «អូមី ក្រុង» នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។ កម្ពុជាកាលពីថ្ងៃទី៥ធ្នូ បានលើកចេញនូវបំរាមហាមឃាត់ការធ្វើ ដំណើរមកពីប្រទេសអាហ្វ្រិកទាំង១០បន្ទាប់ពីបានដាក់ចេញរយៈពេលប៉ុន្មានថ្ងៃកន្លងមកដោយសារតែកង្វល់នៃ វីរុសបំប្លែងថ្មីអូមីក្រុងនោះ។
ប៉ុន្តែកម្ពុជាដែលមាន ពលរដ្ឋចាក់វ់ាក់សាំងទូទាំងប្រទេសប្រមាណជិត៩០ភាគរយ រួចមកនេះ, ស្ថានភាពឆ្លងកូវីដ១៩ មានសភាពកាន់តែធ្លាក់ចុះ និងដោយឡែកកម្ពុជានៅមិនទាន់មានករណីឆ្លង វីរុសបំប្លែងប្រភេទថ្មីអូមីក្រុងនោះឡើយ ប៉ុន្តែកម្ពុជាបានបន្តការដាស់តឿនពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះករណី វីរុសបំប្លែងថ្មីដែលកំពុងគំរាមពិភពលោកនោះ។
កម្ពុជា នៅថ្ងៃទី៩ធ្នូខាងមុខនេះ រដ្ឋលេខាធិការក្រសួងសុខាភិ បាលលោកស្រី ឳ វណ្ណឌីននិងតំណាងអង្គការសុខភាពពិ ភពលោកលោកស្រីវេជ្ជបណ្ឌិត លីអានលែន ត្រៀមនឹង រៀបចំធ្វើបទសម្ភាសន៍រួមគ្នាដល់បណ្តាញសារព័ត៌មាន ជុំវិញបច្ចុប្បន្នភាពនៃវីរុសបំប្លែងថ្មីអូមីក្រុង នេះនៅទីស្តី ការក្រសួងសុខាភិបាល៕