រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដ១៩ចំនួន១៤ករណី (Video Inside)
តួលេខឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានថយចុះ២ករណីបន្ថែម ទៀតគួរឳ្យកត់សម្គាល់។ យោងតាមក្រសួងសុខាភិបាល ការឆ្លងមានចំនួន១៤ករណីដែលក្នុងនោះការឆ្លង ក្នុងសហគមន៍មានចំនួន១២ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន២ករណីផងដែរ។
គួរបញ្ជាក់ថាតួ លេខឆ្លងកូវីដ១៩របស់កម្ពុជាបានធ្លាក់ចុះពីខ្ទង់២០មកខ្ទង់១០វិញកាលពីម្សិលមិញ។ កម្ពុជាគិតត្រឹមថ្ងៃទី៧ ខែធ្នូ ការឆ្លងសរុបទូទាំង ប្រទេសមានចំនួន១២ម៉ឺន២៨៦ករណី, ចំណែកការ ព្យាបាលជាសះស្បើយមានចំនួន១១ ម៉ឺន៦ពាន់ ៦៤២ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៤នាក់ ក្នុងនោះ អ្នកមិនបានចាក់វ៉ាក់សាំងមាន២នាក់ ដែលនាំឲ្យការស្លាប់សរុបមានចំនួន២ពាន់៩៦៧នាក់៕