២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង ៧ពាន់ ២០៨នាក់ (Video Inside)
ចំនួនសរុបចាក់វ៉ាកសាំងលើប្រជាពលរដ្ឋទូទាំងប្រទេសគិតត្រឹមថ្ងៃទី០៧ ខែធ្នូ បានកើនដល់១៤លាន១សែន៧ ម៉ឺន៧ពាន់២៦២នាក់ហើយ បន្ទាប់ពីតួលេខចាក់វ៉ាក់សាំង២៤ម៉ោងចុងក្រោយនេះ មានចំនួន៧ពាន់ ២០៨នាក់។
យោងតាមក្រសួងសុខាភិបាល, អ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន១៣លាន៤សែន៩ម៉ឺន២៩៩នាក់, ការចាក់លើពលរដ្ឋវ័យ១៨ឆ្នាំឡើង បានកើនដល់១០លាន១សែន៦ពាន់៧២៧នាក់, ការចាក់លើយុវជនវ័យជំទង់ អាយុរវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៨សែន៥ពាន់៩១១នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់ ១១ឆ្នាំ មានចំនួន១លាន៩សែន៨ម៉ឺន៥ពាន់៨០៩នាក់ និងការចាក់លើកុមារអាយុ៥ឆ្នាំ បានចំនួន២សែន៧ម៉ឺន ៨ពាន់៨១៥នាក់ ។
ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃទី០៧ ធ្នូ បានចំនួន២លាន៤សែន ៧ម៉ឺន៩ពាន់៦៦២នាក់ ។ បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ទូទាំងប្រទេសវិញ គិតត្រឹម ថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើនប្រមាណ ៨៨,៦១% ហើយ ៕