ធ្វើយ៉ាងដូចម្តេចដើម្បីចៀសវាងជំងឺទឹកនោមផ្អែមប្រភេទទី២?

ជំងឺទឹកនោមផ្អែមជាប្រភេទជំងឺរុំារ៉ៃមួយដែលមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពលោកអ្នកប្រសិនបើពុំបានថែទាំឱ្យបានល្អ។ ដើម្បីគេចផុតពីជំងឺទឹកនោមផ្អែមប្រភេទទី២ លោកវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ សូមណែនាំលោកអ្នកឱ្យអនុវត្ត៧ចំណុចដូចតទៅ៖

  1. កាត់បន្ថយការបរិភោគអាហារមានជាតិស្ករ និងជាតិកាបូអ៊ីដ្រាត។ ជាតិស្ករ និងកាបូអ៊ីដ្រាតជាកត្តាគោលដែលធ្វើឱ្យកើតជំងឺទឹកនោមផ្អែម។ ដូចនេះការពិនិត្យនិងស្វែងយល់ពីចំនួនជាតិស្ករដែលលោកអ្នកបរិភោគប្រចាំថ្ងៃមានសារៈសំខាន់យ៉ាងខ្លាំង។
  2. ហាត់ប្រាណឱ្យបានទៀងទាត់៖ ការហាត់ប្រាណទៀងទាត់អាចកាត់បន្ថយជាតិស្ករក្នុងឈាមបានច្រើន។ លោកអ្នកអាចជ្រើសរើសរបៀបហាត់ប្រាណណាមួយតាមកំលាំង និងរាងកាយដែលអាចធ្វើបាន។
  3. ចាត់ទុកទឹកជាភេសជ្ជៈទី១៖ បរិភោគទឹកឱ្យបាន៨កែវក្នុងមួយថ្ងៃអាចជួយឱ្យលោកអ្នកមានជាតិសំណើមគ្រប់គ្រាន់ក្នុងខ្លួន និងគួរបរិភោគទឹកមុននឹងសម្រេចចិត្តបរិភោគភេសជ្ជៈផ្អែមៗដទៃទៀត ។
  4. ចៀសវាងការជក់បារី៖ ជក់បារីអាចបណ្ដាលឱ្យលោកអ្នកប្រឈមមុខនឹងជំងឺមហារីកសួត បេះដូង ប្រូស្តាត សុដន់ និងបញ្ហាសុខភាពផ្សេងៗជាច្រើនទៀត ក្រៅពីបណ្ដាលឱ្យមានជំងឺទឹកនោមផ្អែម។
  5. រក្សាទំងន់មួយដែលត្រឹមត្រូវ៖ លោកអ្នកគួរតែរក្សាទំងន់របស់ខ្លួនឱ្យត្រឹមត្រូវដោយប្រៀបធៀបជាមួយកំពស់របស់លោកអ្នក ឬអាចស្វែងយល់បន្ថែមតាមសន្ទស្សន៍ម៉ាសរាងកាយ ។
  6. កាត់បន្ថយការបរិភោគអាហារច្នៃប្រឌិត៖ មី និង ប្រហិតជាប្រភេទអាហារច្នៃប្រឌិតដែលតែងតែត្រូវបានបងប្អូនបរិភោគជារឿយៗ ហើយការបរិភោគលើសកម្រិតអាចបណ្ដាលឱ្យលោកអ្នកមានជំងឺបេះដូង លើសទំងន់ និងទឹកនោមផ្អែម។
  7. ការទទួលទាន ទឹកតែ និង កាហ្វេ៖ ការទទួលទាន កាហ្វេ និង ទឹកតែ ឱ្យបានត្រឹមត្រូវអាចជួយលោកអ្នកកាត់បន្ថយឱកាសកើតជំងឹទឹកនោមផ្អែមបាន។

មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ស្តង់ដាអន្តរជាតិ មានវេជ្ជបណ្ឌិតឯកទេសផ្នែកទឹកនោមផ្អែមដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ លោកអ្នកអាចទាក់ទងបានតាមលេខ៖ 023 266 999 / 085 689 568 / 067 689 568 ។ អាស័យដ្ឋានផ្ទះលេខ 16-18 ផ្លូវ 21 ជិតផ្សារកាប់គោ (វិមានឯករាជ្យ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕ ជ្រើសរើសមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ដើម្បីសុខភាពរបស់លោកអ្នក។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner