អ្វីជាជំងឺអាល់ហ្សៃមឺរ?

ជំងឺអាល់ហ្សៃមឺរ ជាជំងឺសរសៃប្រសាទដែលធ្វើឱ្យសមត្ថភាពខួរក្បាលមានការថយចុះ និងដំណើរការដោយមិនត្រឹមត្រូវ។ ជំងឺនេះផ្ដល់ផលប៉ះពាល់ខ្លាំងទៅលើ ១.ការចងចាំ, ២.ការទំនាក់ទំនង, ៣.ការវិនិច្ឆ័យបុគ្គលិកលក្ខណៈ និងទី៤. ការយល់ដឹងជាទូទៅ។ ជំងឺអាល់ហ្សៃមឺរ ភាគច្រើនកើតលើមនុស្សមានអាយុលើសពី៦០ឆ្នាំ។


រោគសញ្ញានៃជំងឺអាល់ហ្សៃមឺរ (ជំងឺវង្វេង) រួមមានការថយចុះនៃសមត្ថភាពក្នុងការប្រាស្រ័យទាក់ទង និងការវិនិច្ឆ័យ ហើយបន្តវិវត្តទៅជាជំងឺផ្លូវចិត្ត។ រោគសញ្ញានៃជំងឺនេះមានភាពស្រដៀងគ្នា តែត្រូវបានគ្រូពេទ្យជំនាញបែងចែកទៅជា៣ដំណាក់កាល៖


១. ដំណាក់កាលដំបូង៖ ពិបាកក្នុងការរៀនអ្វីថ្មី ពិបាកពិពណ៌នាអ្វីដែលជាការចងចាំ ឬរៀបចំផែនការនិងសកម្មភាពនានា។


២. ដំណាក់កាលកណ្ដាល៖ សមត្ថភាពនៃការគិតធ្លាក់ចុះ ពិបាកក្នុងការចាំលើហេតុការណ៍ដែលបានកើតឡើងរយៈពេលយូរ ផ្លាស់ប្តូរអារម្មណ៍ទៅជាធុញថប់ និងរំជើបរំជួលជាញឹកញាប់ ។


៣. ដំណាក់កាលចុងក្រោយ៖ ការអនុវត្តសកម្មភាពប្រចាំថ្ងៃធ្លាក់ចុះ រួមទាំងការស្លៀកពាក់ និងបរិភោគអាហារ។
ការព្យាបាលជំងឺអាល់ហ្សៃមឺរ អាចធ្វើបានច្រើនបែប ដូចជាការបរិភោគថ្នាំឱ្យបានទៀងទាត់ ប៉ុន្តែលោកអ្នកត្រូវជួបជាមួយវេជ្ជបណ្ឌិតឯកទេសជាមុន។


មន្ទីរពេទ្យស្តង់ដាអន្តរជាតិ ដឹ ប្រេស្ទីហ្ស៍ មានវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធប្រសាទ (ខួរក្បាល ខួរឆ្អឹងខ្នង សរសៃប្រសាទ និងចុកចាប់សាច់ដុំ) ដើម្បីពិនិត្យនិងព្យាបាលលោកអ្នក។ សូមទាក់ទងតាមលេខទូរស័ព្ទ៖ 023 266 999 / 085 689 568 / 067 689 568 ។ ឬអាស័យដ្ឋានផ្ទះលេខ 16-18 ផ្លូវ 21 ជិតផ្សារកាប់គោ (វិមានឯករាជ្យ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជ្រើសរើសមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ដើម្បីសុខភាពរបស់លោកអ្នក។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner