ប្រកាសការកែសម្រួល ប្រធានកិត្តិយសថ្មី និង បំពេញបន្ថែមនូវសមាសភាពគណ:កម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ ខេត្តបាត់ដំបង ( មានវីដេអូ)

       លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ត្រូវបានប្រកាសទទួលស្គាល់ ជាប្រធានកិត្តិយសថ្មី សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ខេត្តបាត់ដំបង។ព្រមទាំងប្រកាសកែសម្រួលនិងបានបំពេញបន្ថែមអនុប្រធាន, ប្រធាន -អនុប្រធានប្រតិបត្តិ និងសមាសភាព សមាជិក សមាជិកាមួយចំនួននៅថ្នាក់ខេត្ត ក្រុង-ស្រុក ទូទាំងផងដែរ ដើម្បីបំពេញបន្ថែមនូវសមាសភាពគណៈកម្មការសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ខេត្តបាត់ដំបង និងបូកសរុបលទ្ធផលការងារឆ្នាំ២០២១និងលើកទិសដៅសម្រាប់ឆ្នាំ២០២២ ខាងមុខផងដែរ។

        ថ្លែងនៅក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមនូវសមាសភាពគណៈកម្មការសមាគមនារីកម្ពុជា ដើម្បីសន្ដិភាពនិងអភិវឌ្ឍន៍ ខេត្តបាត់ដំបង និងបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅ សម្រាប់ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី៨ខែធ្នូឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា៖នារីពិតជាមានសារៈសំខាន់ណាស់ ដែលតម្រូវឲ្យបុរសជួយដល់ស្ត្រី នៅពេលពួកគាត់ត្រូវការឲ្យយើងជួយដល់ពួកគាត់ ក្នុងកិច្ចការងារចាំបាច់ដែលជាប្រយោជន៍ដល់សង្គមជាតិ និងបម្រើប្រជាពលរដ្ឋផ្សេងៗ។

      ឯកឧត្តមអភិបាលខេត្តបាង់ដំបង បានបន្តថា៖ នៅលើពិភពលោកនេះ កម្លាំងចលកររបស់ស្ត្រីគឺមិនអាចខ្វះបាននោះទេ មិនថាស្ថាប័នណាឬក៏អង្គភាពណាមួយទេ គឺវាមិនអាចខ្វះនារីបានឡើយ។ពេលបច្ចុប្បន្ននេះ នារីមានសិទ្ធិក្នុងការចូលរួមកសាងនិងអភិវឌ្ឍន៍សង្គមជាតិ និងប្រទេសជាតិបានដូចបុរសៗដែរ ហើយនារីមួយចំនួនខ្លះទៀត ពួកគាត់មានចំណេះដឹងខ្លាំងជាងបុរស និងភាគច្រើនរៀនពូកែជាងបុរសៗទៀតផង។

       តាមរយៈ របាយការណ៍សកម្មភាពការងារនិងទិសដៅសម្រាប់ឆ្នាំ២០២២ខាងមុខ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងនូវការផ្តាំផ្ញើ និងបានផ្តល់នូវមតិគន្លឹះ ដើម្បីតម្រង់ទិសផែនការសកម្មភាពការងាររបស់សាខាសមាគម និងគ្រប់សមាសភាពគណៈកម្មការសមាគមនារីកម្ពុជា ដើម្បីសន្ដិភាពនិងអភិវឌ្ឍន៍ ខេត្តបាត់ដំបង ទាំងប្រធាន-អនុប្រធាន និងសមាជិកទាំងអស់នៅគ្រប់ថ្នាក់ ឲ្យខិតខំបន្តដំណើរការនិងរួមគ្នាក្នុងការជួយជម្រុញនូវការកៀគរថវិកា ឬអំណោយជំនួយពីសប្បុរសជននានា ដើម្បីចុះធ្វើសកម្មភាព និងបានជួយដល់កិច្ចការសង្គម ជាពិសេសជួយដល់ជនរងគ្រោះដែលជានារីភេទ ឬកុមារ ដែលទទួលរងនូវការគៀបសង្កត់ ឬបំពានកេងប្រវ័ញ្ចពីជនមួយចំនួន និងៀយដល់ជនរងគ្រោះ ជនក្រីក្រ គ្រោះមហន្តរាយនានា ។

      ជាមួយគ្នានេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងក្រើនរំលឹកដល់ប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបាត់ដំបង ដោយស្នើឲ្យលោកជំទាវ ញ៉ឹក សាគន្ធ ជាប្រធានសមាគម ត្រូវគិតគូនិងបន្តពិនិត្យមើលការរៀបចំនិងកែសម្រួលឡើងវិញនូវសមាសភាពការងារ ការកែសម្រួលបំពេញបន្ថែមនៅតាមបណ្តាសាខាសមាគម នៅតាមបណ្តាស្រុកក្រុង ឲ្យបានជាក់លាក់ ដើម្បីរួមគ្នាគ្នុងការបម្រើប្រទេសជាតិ ក្នុងសកម្មភាពជួយដល់សង្គម។

       ក្នុងឱកាសនោះផងដែរ ឯកឧត្តម សុខ លូ និងលោកជំទាវ ម៉េត រ៉ាវីចិត្រ-សុខ លូ ក៏បានប្រគល់ជូននូវថវិកាផ្ទាល់ខ្លួន ចំនួន២០លានរៀល ដើម្បីជួយទ្រទ្រង់ដល់ សមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ខេត្តបាត់ដំបង ដើម្បីសម្រាប់ជាទុនតម្រូវការចាំបាច់សមាគម និងដើម្បីបន្តនូវយន្តការការងារមនុស្សធម៌របស់សមាគមផងដែរ ៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner