៨ ធ្នូ ២០២១

អត្ថបទដោយ៖
AMS OneMinute

១. កីឡដ្ឋាន ខេត្តកំពង់ស្ពឺ ក្រោមជំនួយឧបត្ថម្ភជាង២លានដុល្លារ នឹង បញ្ចប់ ការសាងសង់នា ពាក់កណ្ដាល ឆ្នាំ ២០២២ មុនពេលកម្ពុជា ធ្វើជា ម្ចាស់ផ្ទះកីឡា ស៊ី ហ្គេមឆ្នាំ ២០២៣ – រស្មីកម្ពុជា

២. រដ្ឋមន្ត្រីកសិកម្មជួបជាមួយធុរជនអាមេរិក អំពីការវិនិយោគដាំឈើអាកាស្យា និងប្រេងខ្យល់ រួចបង្កើតរោងចក្រកែច្នៃជាផលិតផល ដើម្បីនាំចេញទៅអាមេរិក និងទីផ្សារអន្តរជាតិ – Sabay News

៣. ១១ខែ ឆ្នាំ២០២១ កម្ពុជា នាំចេញ ថ្នាំជក់ ជិត ៤,៣ ពាន់ តោន ថយចុះ ២៤% ខណៈការនាំ ចេញទៅ ទីផ្សារ វៀតណាម គ្របដណ្តប់ ស្ទើរ ទាំង ស្រុង – ភ្នំពេញបុស្តិ៍

៤. សមាជិកសភាគណបក្សជាតិអូស្ត្រាលីលោក George Christensen រងការថ្កោលទោស ក្រោយ លោកប្រដូច វិធានការ កូវីដ១៩ នៅ អូស្ត្រាលី ទៅ នឹង របប ប៉ុលពត របប ណាហ្ស៊ី អាល្លឺម៉ង់ របប លោក ម៉ៅ សេទុង និង របប លោក Joseph Stalin របស់ សូវៀត – The Guardian

៥. នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison៖ អូស្ត្រាលី នឹងចូលរួមជាមួយអាមេរិក ក្នុងការធ្វើពហិការផ្នែកការទូត ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងខាងមុខនេះ – Reuters

ads banner