នៅព្រឹកស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធសណ្ឋាគារលំដាប់អន្តរជាតិ Hyatt ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២១ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធសណ្ឋាគារលំដាប់អន្តរជាតិ Hyatt ដែលមានទីតាំងស្ថិតនៅតាមបណ្ថោយផ្លូវលេខ ១៧៨ ក្រោយព្រះបរមរាជវាំង និងជិតសារមន្ទីរជាតិដែលជាបេះដូងនៃរាជធានីភ្នំពេញ ។

ការបើកដំណើរសណ្ឋាគារលំដាប់អន្តរជាតិនៅក្នុងទីក្រុងភ្នំពេញនាពេលនេះ ក៏ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានប្រមាណជិត៨៩ភាគរយក្នុងចំណោមពលរដ្ឋសរុប១៦លាននាក់។ នេះក៏ជាឱកាសមួយសំរាប់ទទួលភ្ញៀវទេសចរក្នុងស្រុក និងបរទេសដែលធ្វើដំណើរកម្សាន្ត ស្នាក់នៅក្នុងប្រទេសកម្ពុជា ។

សណ្ឋាគារលំដាប់ពិភពលោកនេះ មានកម្ពស់ ១៤ជាន់ សាងសង់នៅលើដីប្រមាណ ១ម៉ឺន៤ពាន់ម៉ែត្រការ៉េ មានបន្ទប់សរុបចំនួន ២៤៧ បន្ទប់ ព្រមជាមួយនឹងសេវាកម្មភោជនីយដ្ឋាន កន្លែងហាត់ប្រាណ ស្ប៉ា បន្ទប់ប្រជុំ អាងហែលទឹក និង Skybar ដែលអាចមើលឃើញទេសភាពនៃព្រះបរមរាជវាំងទន្លេមេគង្គ និង ទន្លេសាប។

ទោះបីជាសណ្ឋាគារ Hyatt ត្រូវបានទទួលស្គាល់ជាសណ្ឋាគារលំដាប់អន្តរជាតិយ៉ាងណាក៏ដោយ ប៉ុន្តែនៅពេលដែលសណ្ឋាគារនេះ ចូលមកកាន់ប្រទេសកម្ពុជា ការរួមបញ្ចូលគ្នានៃបែបផែនអន្តរជាតិ និងវប្បធម៌របស់កម្ពុជាត្រូវបានច្នៃបង្កើតឡើង ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner