សិក្ខាសាលាស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការក្រុមមុខវិជ្ជា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១

រាជធានីភ្នំពេញ៖ ដើម្បីឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ប្រព្រឹត្តទៅស្របតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលា ស្ដីពីតួនាទីភារកិច្ចរបស់គណៈកម្មការក្រុមមុខវិជ្ជា ។

សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អមដោយឯកឧត្តម លោក លោកស្រីជាគ្រូឧទ្ទេស ជាគណៈអធិបតី។

ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បញ្ជាក់ជូនសិក្ខាកាមទាំងអស់ចំនួនបីចំណុច៖
១. កាលបរិច្ឆេទនៃការរៀបចំ និងការប្រព្រឹត្តនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំនេះខុសពីឆ្នាំមុនៗ និងឆ្នាំ២០២០ ដែលជាឆ្នាំស្ថិតក្នុងប្រវត្តិសាស្រ្តកម្ពុជា។ សម្រាប់ឆ្នាំ២០២១ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខបានដាក់ចេញឱ្យក្រសួង អយក រៀបចំការប្រឡងសញ្ញាបត្រ ឱ្យបានត្រឹមត្រូវ ដោយអនុវត្តតាមគោលការណ៍បួន និងឆ្លើយតបទៅនឹងពាក្យស្លោករបស់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ” អ្នកចេះ គឺជាប់ ” ហើយជាប់ទៅតាមនិទ្ទេស មាននិទ្ទេសA ដល់ E ។ ដូចនេះក្រសួងបានកំណត់យក សម័យប្រឡង៖ ២៧ ធ្នូ ២០២១។
២. ភារកិច្ចរបស់គ្រូឧទ្ទេសមានពីរចំណុច៖

  • សុំបំពេញភារកិច្ចរបស់ខ្លួនតាមសេចក្តីណែនាំ ដែលបានចែង និងការណែនាំបន្ថែមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី។
  • ចៀសវាងដាច់ខាតនូវសកម្មភាព និងការងារណាដែលពុំមានចែងនៅក្នុងសេចក្តីណែនាំ។
    ៣. សារៈសំខាន់នៃការចុះអក្សរសម្ងាត់ គឺដើម្បីបំភ័ន្តអ្នកកែ មិនឱ្យអ្នកកែស្គាល់អគតដ្ឋានរបស់បេក្ខជន ដោយអនុវត្តតាមគោលការរណ៍ទាំបួន។ដោយ-រ៉ាវុធ
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner