ក្រសួងសុខាភិបាលរៀបចំសិក្ខាសាលា អំពីសុខភាពកុមារនិងវឌ្ឍភាពនៃការអនុវត្ដថែទាំ សារវន្តទារកទើបអត្រាស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំក្នុងប្រទេសកម្ពុជា បានថយចុះមកនៅ២៧ និងអត្រាស្លាប់របស់ទារកដែលទើបនឹងកើតបានថយចុះមកនៅត្រឹម១៤ ក្នុង១ពាន់កំណើនរស់ឆ្នាំ២០១៩

ការថយចុះនោះគឺបានឲ្យដឹងនៅក្នុងការៀបចំសិក្ខាសាលាប្រចាំឆ្នាំ ដើម្បីពិនិត្យមើលឡើងវិញ អំពីសុខភាពកុមារ និងវឌ្ឍភាពនៃការអនុវត្ដថែទាំសារវន្តទារកទើបកើត នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ក្រោមវត្តមាន រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង។

អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលលោក ឈួ អ៊ីម៉េង បានលើកឡើងថា ក្នុងរយៈពេល៧ឆ្នាំមកនេះ បើទោះបីមិនទាន់មានលទ្ធផលនៃការអង្កេតវិទ្យាសាស្រ្ដ និងសុខភាពក្រោយឆ្នាំ២០២៤ ក៏ដោយ លទ្ធផលនៃការប៉ាន់ប្រមាណកុមារស្លាប់របស់ក្រុមអន្ដរជាតិភ្នាក់ងារអង្គការសហប្រជាជាតិ បានបង្ហាញថា អត្រាស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំក្នុងប្រទេសកម្ពុជា បានថយចុះមកនៅ២៧ និងអត្រាស្លាប់របស់ទារកដែលទើបនឹងកើតបានថយចុះមកនៅត្រឹម១៤ ក្នុង១ពាន់កំណើនរស់ឆ្នាំ២០១៩ កន្លងទៅនោះ។

លោក ឈួ អ៊ីម៉េង បានបន្ដថា លទ្ធផលនោះ បានបង្ហាញថា ប្រទេសកម្ពុជា សម្រេចគោលដៅនៃផែនការ៥ឆ្នាំ សម្រាប់ការថែទាំសុខភាពទារក ឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ កន្លងទៅ ក្នុងការកាត់បន្ថយអត្រាស្លាប់របស់ទារក និងកើតឲ្យថយចុះមកត្រឹម១៤ ក្នុង១ពាន់កំណើតរស់ឆ្នាំ២០២០។

លោកបានបន្តថា ចាប់តាំងពីឆ្នាំ២០១២មក មជ្ឃមណ្ឌលគាំពារ មាតា និងទារកក៏បានបន្ដការបណ្ដុះបណ្ដាលអំពីការថែទាំទារកដែលទើបនឹងកើតភ្លាម ការថែទាំទារកមិនគ្រប់ខែ និងទារកដែលមានទម្ងន់ទាប ដល់បុគ្គលិកសុខាភិបាល ជាពិសេសគ្រូពេទ្យឆ្មប បំរើការមន្ទីរពេទ្យសម្ភព និងផ្នែកថែទាំទារក។

លោកបានបន្ដទៀតថា នៅក្នុងឆ្នាំ២០២១ បើទោះបីជាមានឧបសគ្គ នៃការបណ្ដុះបណ្ដាលផ្ទាល់ ដែលបណ្ដាលមកពីការរាតត្បាតជំងឺកូវីដ១៩ ក៏ដោយ ក៏មជ្ឃមណ្ឌលជាតិ ខិតខំប្រឹងប្រែបន្ដបណ្ដុះបណ្ដាល តាមវិធីពាក់កណ្ដាលអនឡាញបានចំនួន១៤វគ្គ ដោយមានសិក្ខាកាមមានចំនួន១៦៨នាក់ ដើម្បីពង្រឹងនូវគុណភាពសេវាថែទាំទារកទើបនឹងកើតឲ្យបានល្អប្រសើរ។

លោកបានបន្តទៀតថា បើទោះបីជាមានការឆ្លងរាលត្បាតនៃជំងឺកូវីដ១៩ ក៏ដោយ ក៏ក្រុមការងារថែទាំទារកនៃក្រសួងសុខាភិបាល បានសហការយ៉ាងជិតស្និទ្ធជាមួយ មជ្ឃមណ្ឌលជាតិគាំពារ មាតា និងទារក បន្ដចុះរៀបចំ និងបង្ហាត់បង្រៀន ក្រុមការងារស្នូលនៃមន្ទីរពេទ្យខេត្ដចំនួន៧ និងចុះវាយតម្លៃរៀបចំដំណើរការផ្ដល់សេវាថែទាំទារក នៅមន្ទីរពេទ្យខេត្ដចំនួន៥បន្ថែមទៀត ហើយរហូតមកដល់ចុងឆ្នាំ២០២១នេះ ក្រុមការងារស្នូលនៃមន្ទីរពេទ្យខេត្ដ និងរាជធានីចំនួន២៥ ទូទាំងប្រទេស បានដំណើរការស្របទៅនឹងផែនការ៥ឆ្នាំ សម្រាប់ការថែទាំសុខភាពទារក ដែលកំណត់ឲ្យមានក្រុមការងារនៅគ្រប់មន្ទីរពេទ្យខេត្ដ។

។។។។

ads banner