កុមារី២នាក់បានលង់ទឹកស្លាប់ពេលចុះងូតទឹកក្នុង ស្រះនៅខេត្តបាត់ដំបង

សេចក្តីរាយការណ៍បញ្ជាក់ថា ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ ស្ថិតក្នុងភូមិបឹងរុន ឃុំសំឡូត នៃស្រុកសំឡូត។

សមត្ថកិច្ចបានបញ្ជាក់ថា កុមារីរងគ្រោះទាំង២នាក់រួមមានឈ្មោះ សាន សយដាវ អាយុ ៧ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ធី រីយ៉ា អាយុ ៦ ឆ្នាំ ។

មុនកើតហេតុ ក្មេងជនរងគ្រោះ ទំនងនាំដើរមកលេង មាត់ស្រះទឹក ហើយក៏នាំគ្នាចុះងូតទឹកលេងតែ ពីរនាក់ ទើបបណ្តាលឲ្យលង់ស្លាប់ រហូតដល់មួយសន្ទុះធំ ទើបបង្កការភ្ញាក់ផ្អើល ឳពុកម្តាយ និងអ្នកជិតខាង នាំគ្នាដើររក ទើបប្រទះឃើញ ស្បែកជើង រួចចុះរាវរុករក បានប្រទះកុមារីទាំងនោះ បានលង់ទឹកស្លាប់ បាត់ទៅហើយ។

ads banner