វៀតណាមចាប់ផ្តើមជើងហោក្រសួងការបរទេសវៀតណាមកំពុងសម្របសម្រួលជាមួយក្រសួង ភ្នាក់ងារ និងអាជ្ញាធរពាក់ព័ន្ធក្នុងប្រទេសកម្ពុជា និងប្រទេសជាង ៦០ទៀត

លោកស្រី​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ថា អាជ្ញាធរ និង​ភ្នាក់ងារ​តំណាង​របស់​វៀតណាម​នៅ​បរទេស​កំពុងធ្វើការ​យ៉ាង​ជិត​ស្និ​ទ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក និង​បរទេស​ដើម្បី​ប្រតិបត្តិការ​ជើងហោះហើរ​ចំនួន ៨០០ ដើម្បី​ដឹក​ពលរដ្ឋ​វៀតណាម​ជិត ២០០.០០០​នាក់​ពី​ប្រទេស និង​តំបន់​ជាង ៦០​។

គាត់​បន្ថែម​ថា តម្រូវការ​របស់​ប្រជាជន​វៀតណាម​ក្នុង​ការ​វិល​ត្រឡប់​មក​ស្រុក​វិញ​គឺ​ខ្ពស់​ខ្លាំង​ណាស់ ខណៈ​បុណ្យចូលឆ្នាំ​ជិត​ចូល​មក​ដ​លើ ហើយ​ទិ​ដ្ឋ​ការ​របស់​ពលករ និង​និស្សិត​វៀតណាម​ជា​ច្រើន​ក៏​បាន​ផុតកំណត់​ដែរ​។

ការ​ប្រកាស​របស់​លោកស្រី​កើតឡើង​ក្រោយ​ពេល​ឧបនាយករដ្ឋមន្ត្រី Vu Duc Dam កាលពី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​មុន​ឲ្យ​ក្រុមការងារ​ក្រសួង​ចំនួន ៥​រាយការណ៍​ជា​បន្ទាន់ និង​បំពេញតម្រូវការ​ស្របច្បាប់​ក្នុង​ការ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​របស់​ប្រជាជន​វៀតណាម​។

លោក​បាន​ស្នើ​ឲ្យ​ក្រសួងសុខាភិបាល​ចេញ​សេចក្តីណែនាំ​ថ្មី​ស្តី​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ការ​ពិនិត្យ​សុខភាព​ចំពោះ​ប្រជាជន​វៀតណាម​ដែល​ចូល​ក្នុង​ប្រទេស​មិន​ឲ្យ​លើស​ពី​ថ្ងៃ​ទី ១៥ ធ្នូ​។

ក្រសួង​ដឹក​ជញ្ជូន​វៀតណាម​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កណ្តាល​អនុញ្ញាតឲ្យ​មាន​ជើងហោះហើរ​អន្តរជាតិ​បន្ត​ក្នុង​ពីរ​ដំណាក់កាល​។ ដំណាក់កាល​ទី ១​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ១៥ ខែធ្នូ ដោយ​មានការ​បើក​ឡើង​វិញ​នូវ​ជើងហោះហើរ​រវាង​វៀតណាម និង​ទីក្រុង​ជា​ច្រើន​ដូច​ជា ភ្នំពេញ បាងកក វៀង​ច័ន្ទ ប៉េ​កាំ​ង សេ​អ៊ូ​ល និង​តូ​ក្យូ​ជាដើម​។

ចំណែក​ដំណាក់កាល​ពីរ​នឹង​ចាប់ផ្តើម​នៅ​ខែមករា ឆ្នាំ ២០២២ ដោយ​មាន​ជើងហោះហើរ​រវាង​វៀតណាម និង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ហុងកុង ប៉ា​រី​ស ស៊ី​ដ​នី និង​ម៉ូ​ស្កូ​ជាដើម​។

សូម​រម្លឹក​ថា វៀតណាម​បាន​បិទ​ព្រំដែន​របស់​ខ្លួន និង​ផ្អាក​ជើងហោះហើរ​អន្តរជាតិ​ចាប់តាំងពី​ខែមីនា ឆ្នាំ​មុន ដោយ​អនុញ្ញាតឲ្យ​តែ​ពលរដ្ឋ​ខ្លួន អ្នកជំនាញ​បរទេស អ្នក​វិនិយោគទុន និង​កម្មករ​ជំនាញ​ប៉ុណ្ណោះ​ចូល​ក្នុង​ប្រទេស​ខ្លួន​។

ចាប់តាំងពី​មានការ​ផ្ទុះ​កូ​វី​ដ ១៩​មក វៀតណាម​មាន​អ្នក​ឆ្លង​សរុប​ជាង ១,៤៣​លាន​នាក់ និង​ស្លា​.​ប់ ២៨.០៨១​នាក់ គិត​ត្រឹម​ថ្ងៃ​ទី ១៤ ខែធ្នូ​។

ក្នុង​ចំណោម​ប្រជាជន​សរុប ៩៨​លាន​នាក់ មាន​ប្រជាជន ៧៤​លាន​នាក់​ទទួល​បានការ​ចាក់​វ៉ាក់សាំង​យ៉ាងតិច​មួយ​ដូ​ស ខណៈ​ដែល ៥៦​លាន​នាក់​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ពេញលេញ​៕ (​យោង​តាម​ប្រភព​៖ Tuoi Tre news)

ads banner