ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៤៤លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសពសមាជិកមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ

នារសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់ឲ្យក្រុមការងារ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន ៤៤.៦៧៧.៥០០រៀល ជូនដល់ គ្រួសារសពលោកវរសេនីយ៍ត្រី គង់ ស៊ីណាត នាយការិយាល័យស្រាវជ្រាវបទល្មើសឧក្រិដ្ឋ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ ថវិកាទាំងអស់នេះគឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ប្រកបដោយទឹកចិត្តសប្បុរសធម៌ របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក ។

តំណាងគ្រួសារសពក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ និងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធ ក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ ជូនដល់ ថ្នាក់ដឹកនាំ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ព្រមជាមួយពុទ្ធពរ ទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ៖តុង សីហា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner