ឥទ្ធិពលគ្រឿងញៀន បុរសម្នាក់ប្រើប្រាស់គ្រឿងញៀនរួច វាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៌ទៃ ជាប់ខ្នោះរបស់សមត្ថកិច្ច

កណ្តាល ៖ ឥទ្ធិពលគ្រឿងញៀន ធ្វើអោយបុរសម្នាក់បន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរួច បានវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៌ទៃ ត្រូវជាប់ខ្នោះរបស់សមត្ថកិច្ចស្រុកអង្គស្នួល ។ ហេតុការណ៌នេះកើតឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២០ និង ៣០នាទី នៅចំណុចភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

នគរបាលបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ែម សារិន ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ នៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ជនសង្ស័យមានឈ្មោះ សំបាត់ មករា ហៅម៉ាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ នៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

នគរបាលបានប្រាប់ឱ្យដឹងទៀតថា នៅមុនពេលកើតហេតុថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែលបួនល្ងាចជនសង្ស័យបានទិញថ្នាំញៀនមួយកញ្ចប់តម្លៃបួនម៉ឺនរៀល (40000រៀល)ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅម្ដុំភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ដើម្បីយកទៅប្រើប្រាស់។ រហូតដល់ថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ទើបជនសង្ស័យបានយកថ្នាំញៀនមួយកញ្ចប់ដែលខ្លួនទិញបាននោះមកសំងំប្រើប្រាស់នៅក្នុងផ្ទះតែម្នាក់ឯង បន្ទាប់ពីប្រើប្រាស់ថ្នាំញៀនរួចហើយជនសង្ស័យបានចាប់ផ្ដើមមានអារម្មណ៍រវើលរវាយ ហើយបានយកកាំបិតប៉័ងតោគុបចូលទៅផ្ទះរបស់ជនរងគ្រោះ បន្ទាប់មកជនសង្ស័យបានយកដុំថ្មជាច្រើនគុបសំដៅទៅលើផ្ទះរបស់ជនរងគ្រោះ បណ្ដាលឲ្យរងការខូចខាតទ្រព្យសម្បត្តិមួយចំនួន ។

ពេលនោះដោយជនរងគ្រោះមានការភ័យខ្លាចយ៉ាងខ្លាំងក៏បានទូរស័ព្ទរាយការណ៍ទៅកម្លាំងប៉ុស្ដិ៍រដ្ឋបាលក្រាំងម្កាក់ ក្រោយពីកម្លាំងប៉ុស្ដិ៍ទទួលបានព័ត៌មាន ក៏បានសហការណ៍ជាមួយកម្លាំងផ្នែកជំនាញស្រុក ចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងដើម្បីសួរនាំបន្តតាមនីតិវិធី ។ ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕ ឆ ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner