សមាគមន៍ក្លិបក្រសួងការពារជាតិដណ្តើមមេដាយមាសទាំង៣វិញ្ញាសា ការប្រកួតកីឡាសីដក់ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២១

ការប្រកួតកីឡាសីដក់ និងឈានឡូនកម្ពុជាជ្រើសរើសជើងថ្នាក់ជាតិឯក ឆ្នាំ២០២១ ដែលរៀបចំនៅខេត្តកណ្តាល រយៈពេល២ ក្នុងសាលាសុវណ្ណភូមិ បានបញ្ចប់ផ្លូវការហើយ នាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដោយសគមន៍ក្លិបកីឡាសីដក់ក្រសួងការពារជាតិឈ្នះមេដាយមាសច្រើនជាងគេ លើ៣វិញ្ញាសាដាក់ឲ្យប្រកួតប្រជែង ។
ក្លិបកីឡាសីដក់ក្រសួងការពារជាតិ ដណ្តើមបានមេដាយមាស ៣វិញ្ញាសា វិញ្ញាសានារីប្រកួត២ទល់២នាក់ ,វិញ្ញាសាបុរសប្រកួត២នាក់ទល់២នាក់ និងវិញ្ញាសាប្រកួតបុរស៣នាក់ទល់៣នាក់ ។


ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺជាការផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនី បានបញ្ចេញនូវទេពកោសល្យ ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលបានហ្វឹកហាត់កន្លងមក ។

ជ័យលាភីនាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់ និងគោរពបានតាមបទបញ្ជាបច្ចេកទេស នៅក្នុងការប្រកួត ។ ជាមួយនេះក៏ជាឱកាសផ្តល់ជូនគណៈកម្មការរៀបចំការប្រកួត បានដកស្រង់ និងពង្រីកបទពិសោធន៍ ដើម្បីធ្វើឲ្យកម្មវិធីរៀបចំការប្រកួតកាន់តែមានភាពទាក់ទាញជួយគាំទ្រ និងលើកទឹកចិត្តដល់ កីឡាករ-កីឡាការិនីបន្ថែមទៀត ។

ឯកឧត្តមបណ្ឌិត បញ្ជាក់បន្ថែមថា ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រកបដោយគតិបណ្ឌិត បាឯកភាពទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ខាងមុខនេះ ដូច្នេះដើម្បីអោយកីឡាសីដក់កម្ពុជា កាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាព ទទួលបានលទ្ធផលល្អនៅពេលដ៏ខ្លីខាងមុខ ឯកឧត្តមប្រធាន ស្នើកីឡាករ កីឡាការិនី មន្រ្តីបច្ចេកទេសទាំងអស់ ១.ត្រូវខិតខំបណ្តុះបណ្តាលថ្នាក់ថ្នាល បង្កើនបរិមាណកីឡាករ កីឡាការិនី តាមក្លឹប សមាគម កីឡាសីដក់ឱ្យបានទូលំទូលាយ ២.ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាលចៅក្រម ឲ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព ៣.ត្រូវជំរុញឱ្យមានការរៀបចំការប្រកួតឱ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តាក្លឹប សមាគម ៤.ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ផ្ទៃក្នុងសហព័ន្ធ ក្លឹប សមាគមទូទាំងប្រទេស និង៥.ត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើន ក្នុងមួយឆ្នាំតាមដែលអាចធ្វើបាន ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner