សហព័ន្ធកីឡាអ៊ុកចត្រង្គកម្ពុជាបើវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលអ៊ុកចត្រង្គកម្ពុជាកម្រិតអន្តជាតិជម្រុញសមត្ថភាពឆ្ពោះធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣

សហព័ន្ធកីឡាអ៊ុកចត្រង្គកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីបច្ចេកទេស និងកីឡាករកីឡាការិនីរបស់ខ្លួន ស្តីអំពីវគ្គបណ្តុះបណ្តាល អ៊ុកចត្រង្គកម្ពុជាកម្រិតអន្តជាតិរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ខែ ធ្នូ ឆ្នាំ២០២១ នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងក្នុងគោលបំណងផលិតធនធានមន្រ្តីបច្ចេកទេសឲ្យឆ្លើយតបទៅនិងស្តង់ដាអន្តរជាតិ ត្រៀមសម្រាប់ចូលរួមបំរើការការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ជាមួយគ្នានេះវគ្គបណ្តុះបណ្តាលនេះក៏រួមចំណែកជួយឲ្យមន្រ្តីបច្ចេកទេស និងកីឡាករកីឡាការិនីយល់និងស្គាល់ពីច្បាប់លក្ខន្តិកៈ ដើម្បីនាំយកទៅចែករំលែកដល់ប្រទេសដែលត្រៀមមកចូលរួមការប្រកួតកីឡាអ៊ុកចត្រង្គនៅកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ផងដែរ។


កញ្ញា ផុន មករា និង ប៉ែន ខេរារស្មី កីឡាការិនីដែលបានចូលរួមវគ្គបណ្តុះបណ្តាល បានបញ្ជាក់ថា ការចូលរួមវគ្គបណ្តាលនេះ ពិតជាបានផ្តល់សារៈសំខាន់ខ្លាំងណាស់ សម្រាប់មន្រ្តីបច្ចេកទេស ព្រោះវគ្គនេះ បានបង្រៀនច្បាប់លក្ខន្តិកៈដែលជាការប្រែប្រួលថ្មីនៃច្បាប់របស់អន្តរជាតិ ។ពួកគេជឿជាក់ថា ឆ្លងកាត់វគ្គអាជ្ញាកណ្តាលអ៊ុកចត្រង្គកម្រិតអន្តរជាតិនេះ នឹងជួយឲ្យពួកគេវិវឌ្ឍសមត្ថភាពជាប់ជាអាជ្ញាកណ្តាលក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


សូមបញ្ជាក់ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលអ៊ុកចត្រង្គកម្ពុជាកម្រិតអន្តជាតិ មានរយៈពេល៥ថ្ងៃ ត្រូវឲ្យសិក្ខាកាមទាំងអស់សិក្សាទាំងទ្រឹស្តី និងអនុវត្តផ្ទាល់ ប្រសិនបើសក្ខាកាមទទួលបាននិទ្ទេសល្អនឹងមានឱកាសទៅចែករំលែកនៅក្រៅប្រទេសនៅពេលដែលសហព័ន្ធកីឡាអ៊ុកចត្រង្គកម្ពុជាត្រូវការ ដើម្បីផ្សព្វផ្សាយជូនប្រទេសដែលជាសមាជិកត្រៀមចូលរួមជាមួយកម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣៕

អត្ថបទៈ ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner