បុរសម្នាក់ លោតទម្លាក់ខ្លួនពីលើផ្ទះ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយមិនទាន់ដឹងមូលហេតុ

ភ្នំពេញ ៖ បុរសជាជនជាតិបរទេសម្នាក់ បានលោតទម្លាក់ខ្លួនពីលើផ្ទះជាន់ទីមួយត្រូវក្បាល បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយមិនទាន់ដឹងពីមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះត្រួតពិនិត្យ។ ហេតុការណ៍នេះ បានកើតកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចទីតាំង បា និងភោជនីយដ្ឋាន ផ្ទះលេខ៦៨ A៥ ជាន់ទី១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣៥ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅជិតខាង បានប្រាប់ឱ្យដឹងថា បុរសជាជនជាតិបរទេសម្នាក់ នៅខាងលើផ្ទះ និងបានស្នាក់នៅផ្ទះលេខ៦៨ A៥ បានឈរមួយសន្ទុះធំ មិនដឹងយ៉ាងម៉េចស្រាប់តែឈរពីលើស័ង្កសី ដែលនៅលើជាន់ទីមួយនោះ ក៏ស្រាប់តែលោតទម្លាក់ខ្លួនមកបណ្ដាលឱ្យត្រូវក្បាលស្លាប់ភ្លាមនៅកន្លែងកើតហេតុ ដោយមិនដឹងពីមូលហេតុ ពាក់ព័ន្ធករណីខាងលើនេះផងដែរ សមត្ថកិច្ចនៅមិនទាន់ដឹងថា ជាករណីអ្វីឱ្យប្រាកដនោះឡើយ ដោយកម្លាំងសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចមូលដ្ឋាន កំពុងធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យមើលកន្លែងកើតហេតុ ដើម្បីបញ្ជាក់ថា ករណីនេះពាក់ព័ន្ធជាមួយនឹងរឿងអ្វីឱ្យប្រាកដ។

បច្ចុប្បន្ន សពជនរងគ្រោះខាងលើនេះ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ ដើម្បីរង់ចាំរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner