អប្សរាព្រឹកនេះ ១៧ ធ្នូ ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

D2     ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែធ្នូ, ខេត្តមួយចំនួនអាកាសធាតុចុះត្រជាក់ដល់១៦អង្សាសេ ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…

BT1    សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបសវនាការ ជាមួយឯកអគ្គរដ្ឋទូតបារាំងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក គ្រី សម្បត្តិ + កាត់ត លោក ប៊ុន ហុក + អាន កញ្ញា នុច)

L1      គណៈរដ្ឋមន្រ្តី សម្រេចអនុម័តទាំងស្រុង លើរបៀបវារៈ ដែលបានពិភាក្សា នៅក្នុងកិច្ចប្រជុំនាព្រឹកនេះ ៕ …ឃ្លីប… (រូបភាព លឹមហួត, អត្ថបទ អាន កាត់ត វណ្ណលុក)

L2      សម្ដេចតេជោ ហ៊ុន សែន ថា កម្ពុជា ប្តូរផ្តាច់ចំពោះយុទ្ធនាការការពារបឹងទន្លេសាប ឱ្យបានជាដាច់ខាត ហើយកម្ពុជា ក៏នឹងពិនិត្យលទ្ធភាពសិក្សាក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជាដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន៕…អានផ្ទាល់

V7    កម្ពុជា-ជប៉ុន ចុះហត្ថលេខាស្ដីពីការផ្ដល់ជំនួយ១៣,៩ លានដុល្លារ សម្រាប់អនុវត្តគម្រោងបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ៕…អានផ្ទាល់

SB1   លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អបអរសាទរចំពោះ លោកជំទាវ ពេជ ចន្ទមុនី្ន ដែលបានជាប់ជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា ២០២១-២០២៤ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក ថេត វិចិត្រកាត់ត លោក ហេង សម្បត្តិ  សម្លេង៖ កញ្ញា ឃុន ស្រីណុច)

D8     ក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសមូលដ្ឋាន និងដូសជំរុញឲ្យបានគ្រប់ៗគ្នា ៕…អានផ្ទាល់(ដោយ៖ សេឌី)

D5     នាយកស្តីទី នៃបេសកកម្ម ធនាគាអភិវឌ្ឍអាស៊ី ប្រចាំកម្ពុជា បញ្ជាក់ថា  ADB បាននិងកំពុងរៀបចំគម្រោងថ្មីមួយស្តីពី ” ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព  ដែលនឹងអនុម័តនៅឆ្នាំ ២០២២ ហើយគ្រោងនឹងចំណាយថវិកាអស់ ១០០លានដុល្លារ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…

វគ្គទី២៖

V3      ទីបំផុតអង្គភាព ACU ចេញប្រកាសផ្លូវការ៖ សម្រេចឃាត់ខ្លួនស្នងការរង និងនាយការិយាល័យអន្ដរាគមន៍ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធព្រៃលិចទឹក នៅតំបន់៣ ស្រុកកំពង់លែង ក្រោយបញ្ចប់ការសួរនាំ ។…អានផ្ទាល់

D1     ឯកឧត្តមបណ្ឌិត គុណ ញឹម បញ្ជាក់ថា  ចាប់ពីខែមករា ឆ្នាំ២០២២ទៅ គយនឹងចុះបង្ក្រាបលើរថយន្ដអត់ពន្ធ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន ៕…អ្នកនាងឈុន លីដា…ឃ្លីប…

N1     ពិធីបិទវគ្គហ្វឹកហ្វឺនពិសេសជំនាញសំណង់គមនាគមន៍ រយ:ពេល ៣ខែ ឆ្នាំ២០២១ នៅសាលាវិស្វកម្ម តេជោ៕…អានផ្ទាល់

C3- ខេត្តព្រះសីហនុ គ្រោងចាក់វ៉ាក់សាំង ដូសជម្រុញដល់ប្រជាពលរដ្ឋ (ដូសទី៣) ធ្វើនៅថ្ងៃទី២១ ធ្នូ ឆ្នាំ២០២១ ដើម្បីបង្កើនភាពសំា ទប់ទល់នឹងជំងឺកូវីដ-១៩ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក ខៀវ សាវ៉ុន + កាត់ត លោក សេ ឌី + អាន កញ្ញា ឃុន ស្រីណុច)

D3  អាជ្ញាធរខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានប័ណ្ណសម្គាល់អចលនទ្រព្យដីធ្លី ត្រូវថែរក្សាប័ណ្ណឲ្យគង់វង់ និងគោរពឲ្យបានត្រឹមត្រូវតាមប័ណ្ណកម្មសិទ្ធិ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន  ៕…អានផ្ទាល់(ដោយ៖អ៊ុក សំអាត)

D4     អភិបាលរងខេត្តឧត្តរមានជ័យ ចុះពិនិត្យដីស្ថានីយផ្សព្វផ្សាយ និងស្ថានីយស្តារព្រៃឈើ  ដែលត្រូវបានក្រុមជនឱកាសនិយម លួចចូលកាប់ឈូសឆាយ និងហ៊ុមព័ទ្ធ ៕…អានផ្ទាល់(ដោយ៖ សេឌី)

BH1   អាកាសយានដ្ឋាន អន្តរជាតិសៀមរាប ត្រៀមទទួលភ្ញៀវទេសចរ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បើកប្រទេសឡើងវិញ និងទទួលភ្ញៀវទេសចរ ដែលចាក់វ៉ាក់សាំងពេញលេញ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក ស៊ាន សុផាត + កាត់ត លោក ប៊ុន ហុក + អាន កញ្ញា នុច)

BH2   ខេត្តកោះកុង គ្រោងបង្កើតកំពង់ផែទឹកជ្រៅ ក្នុងស្រុកគីរីសាគរ ៕ …អានផ្ទាល់…

D6  តំណាងប្រជាពលរដ្ឋរាប់រយនាក់ បានលើកឡើងពីការផ្ដល់អំណោយឲ្យមនុស្សចាស់ នៅក្នុងខេត្តបន្ទាយមានជ័យ ។.…លោកគៀន ច័ន្ទហ៊ីន …ឃ្លីប…

D7  ពុទ្ធបរិស័ទ និងថ្នាក់ដឹកនាំ បានកសាងក្លោងទ្ធារព្រះវិហារ នៅតំបន់ភ្នំដងរែក ស្រុកថ្មពួក ៕

.…លោកគៀន ច័ន្ទហ៊ីន …ឃ្លីប…

BT5    រដ្ឋបាលខណ្ឌមានជ័យ ដោយសហការ ជាមួយក្រុមហ៊ុន ស៊ិន ទ្រី បើកយុទ្ធការចុះសម្អាតបរិស្ថាន អនាម័យលើ ផ្លូវ៦០ម៉ែត្រ វិថីសម្តេចតេជោ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក គ្រី សម្បត្តិ + អាន អ្នកនាង រ័ត្ម ចរិយា)

វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ

G1     អាមេរិក​បង្កើត​កម្មវិធី​កុំព្យូទ័រ​​ដើម្បី​ទស្សន៍ទាយ​សកម្មភាព​ដែល​អាច​ធ្វើ​ឱ្យ​ចិន​ខឹង​៕…អានផ្ទាល់

G3     រឿងរ៉ាវកាត់បន្ថយភាពក្រីក្ររបស់លោក Xi Jinping៖ «អេកូបរិស្ថានដ៏ល្អអាចនាំមកនូវប្រាក់ចំណូល» ៕…អានផ្ទាល់

G5     ប្រធានាធិបតីបារាំងលោក Macron ស្តីបន្ទោសអូស្ត្រាលីថា បានបញ្ចេញអាកប្បកិរិយាមិនល្អទាល់តែសោះ ក្នុងកិច្ចព្រមព្រៀងនាវាមុជទឹក ៕…អានផ្ទាល់

G4    ក្រុមហ៊ុនផលិរថយន្តជប៉ុន Nissan គ្រោងបង្កើតរោងចក្រកែច្នៃអាគុយឡើងវិញ នៅសហរដ្ឋអាមេរិក និងអឺរ៉ុប ៕…អានផ្ទាល់

G2     វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១៥,២៧០ករណី» ក្នុងនោះទីក្រុងហូជីមិញ១,១៧៥ករណី ព្រមទាំងស្លាប់ថ្មីចំនួន២៤១នាក់ទៀតក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ ៕…អានផ្ទាល់

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R112 បច្ចេកទេស​ដាំខ្ញីឱ្យបានផលល្អរបស់កសិករលើកោះឧកញ៉ាតី

​ខ្ញីត្រូវបានចាត់ទុកជាដំណាំ​ចម្បងមួយ របស់ប្រជាកសិករនៅលើភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់​កណ្តាល ខេត្តកណ្តាល បន្ទាប់ពីត្រាវ និងដំណាំបន្ទាប់បន្សំផ្សេងទៀត ។ លោក ភិន ផុន គឺជាកសិករដាំដំណាំខ្ញីជោគជ័យម្នាក់​លោកថា ដំណាំខ្ញី ត្រូវបានចាត់ទុកជាមុខរបរសំខាន់នៅលើកោះ ដោយសារតែលក់បានថ្លៃ និងឆាប់ទទួលបានផល ។ ក្នុងនាទីបទយកការណ៍នេះ លោកនឹងរៀបរាប់ប្រាប់ពីបទពិសោធន៍នៃការដាំដុះខ្ញី ឱ្យទទួលបានទិន្នផលច្រើន ។…ឃ្លីប…

– ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner